ព្រឹតិ្តការណ៍ថ្មីៗ

បោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ខណៈជិះម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុករុឺម៉កពីក្រោយ

2 សប្តាហ៍ មុន 45 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូ ក្នុងល្បឿនយ៉ាងលឿន មិនបង្អន់ឬបន្ធូរហ្គាឡើយ ត្រង់ចំណុចផ្លូវកោង អំណាចនៃល្បឿន ធ្វើឲ្យអ្នកបើកបរម៉ូតូខាងលើគ្រប់គ្រងលែងបាន ជ្រុលទៅបុកពីក្រោយរុឺម៉កម៉ូតូ ដឹកស្លាកផ្សាយពាណិជ្ជកម្មតាមផ្លូវ បោកស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-7253 តែបើតាមការពិនិត្យលើអត្តសញ្ញាណប័ណ នៅជាប់តាមខ្លួន មានឈ្មោះ ប៊ុន សៀវប៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ ចំណែករុឺម៉កម៉ូតូ សង់កូរ៉េ ពណ៌ក្រហម កញ្ចាស់ ដឹកស្លាកប៉ាណូ ផ្សាយពាណិជ្ជកម្ម ដើរដាក់តាមផ្លូវវេងស្រេង ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកបរម៉ូតូ ល្បឿនលឿន សង្ស័យច្រឡំចាក់សាំងយន្តហោះ ទើបបើកម្លឹងៗ ដោយធ្វើដំណើរ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុក រុឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យដ្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចស្រាវជ្រាវ ស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណកយតាមប្រពៃណី រីឯម៉ូតូមឭនិងរុឺម៉ក សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់