ព្រឹតិ្តការណ៍ថ្មីៗ

បុកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ប៉ូលីសប៉ុស្តិ៍ព្រៃស ហាមមិនឲ្យថត មិនឲ្យស្គាល់អត្តសញ្ញាណតៃកុងឡាន

4 ខែ មុន 464 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ យ៉ាងអាណោចអធ័ម បន្ទាប់វិលត្រឡប់មកពីលេងផ្ទះកូនវិញ បត់ឆ្លងផ្លូវចូលផ្ទះផុតទៅហើយ ស្រាប់តែមានរថយន្តកូរ៉េទ្រុងមួយគ្រឿង បើកបោះពួយ វ៉ាជែងរថយន្តកុងតៃន័រខាងមុខ រេចង្កូតចូលបំណែកផ្លូវម្ខាង ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច ក្រុមគ្រួសារ ប្រពន្ធចេញមក ស្រែកទ្រហោយំទាំងក្តីអាល័យ កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិ រកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ តែគួរឲ្យសោកស្តាយ នគរបាលប៉ុស្តិ៍ព្រៃស មិនអនុញាតិឲ្យ អ្នកសារពត៌មាន ថតរូប ឬឲ្យស្គាល់អត្តសញ្ញាណ ជនបើកបររថយន្តបង្កបានឡើយ ក្នុងហេតុផលយ៉ាងខ្លី បទបញ្ជាមេ «០៧» របស់គាត់ហាមថត ។

តែទោះជាយ៉ាងណាក្តី ប៉ូលីសមិនបាន ហាមឲ្យស្គាល់ជនរងគ្រោះដែរ ក្រោយពីសាកសួរ ក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សែម ផុន ភេទ ប្រុស អាយុ៧៥ឆ្នាំ ជាមន្រ្តីរាជការ ចូលនិវត្តន៍ មានទីលំនៅ ក្នុងភូមិ សង្កាត់កើតហេតុ មានប្រពន្ធឈ្មោះ សេង ចន្តា អាយុ ៥៥ ឆ្នាំ មុខរបរនៅផ្ទះ ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះវិលមកពីលេងផ្ទះកូន នៅផ្សារសុិនជូរី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូ ម៉ាកស៊ូរ៉ុស ពណ៌ខ្មៅ ធ្វើដំណើរត្រឡប់មកផ្ទះ តាមផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចខាងលើ ឆ្លងផ្លូវផុតទៅឆ្វេងហើយ ស្រាប់តែរថយន្តបង្ក កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកវ៉ាជែងរថយន្តផ្សេងស្របទិស ជ្រុលមកបុកពីក្រោយម៉ូតូជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។
តែបើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបានបើកប៉ះម៉ូតូមួយគ្រឿងនៅ ម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយមិនបានឈប់ទទួលខុសត្រូវឡេីយ រថយន្តបង្កខាងលេីព្យាយាមបើករត់គេច ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ពីកើតទៅលិចដោយល្បឿនយ៉ាងលឿន វ៉ាជែងរថយន្តកុងតៃន័រខាងមុខ ជ្រុលទៅបុកម៉ូតូជនរងគ្រោះ ពីក្រោយ ដែលបានឆ្លងផ្លូវដល់ចិញ្ចើមម្ខាងហើយ បណ្តាលឲ្យស្លាប់ បាត់ជីវិត ។ ភ្លាមៗ នោះអ្នកបើកបររថយន្តបង្ក ត្រូវបានពលរដ្ឋចាប់បានភ្លាម ប៉ូលីសប៉ុស្តិ៍ព្រៃស បាននាំខ្លួនយកទៅរក្សាទុក ក្នុងបន្ទប់បាត់ ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ក្នុងសភាព គួរឲ្យរន្ធត់ស្លុតចិត្ត ក្រុមគ្រួសារ ទ្រហោយំសោក ឱបសពប្តី តែអ្វើមិននឹកស្មានដល់ អ្នកបើកបររថយន្តបង្ក ត្រូវបាន នគរបាលប៉ុស្តិ៍ព្រៃស ហាមអ្នកសារពត៌មាន ថតរូបភាព សាកសួរ ឬអនុញាតិឲ្យស្គាល់អត្តសញ្ញាណជនបើកបរបង្កឡើយ ។

តាមមន្រ្តីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា មេរបស់គាត់ គឺមេ០៧ អធិការរងខណ្ឌដង្កោ មិនអនុញាតិឲ្យអ្នកកាសែតណា សាកសួរជុំវិញរឿងបង្កគ្រោះថ្នាក់ខាងលើ ឬថតរូបភាព បានឡើយ ។

តែបើតាមប្រភពពីជាពលរដ្ឋ បានលើកឡើងថា ជនបើកបររថយន្តបង្ក ឲ្យមនុស្សស្លាប់ក្នុងហេតុការណ៍ខាងលើ ត្រូវជាសាច់ញាតិ របស់អធិការរង«០៧» ខណ្ឌដង្កោ ទើបមិនអនុញាតិឲ្យអ្នកណាសាកសួរបានឡើយ ។

អ្នកយកពត៌មាន ថ្វីបើសមត្ថកិច្ចហាមថតហើយ ក៏មិនខឹងសម្បាអ្វីដែរ ធ្វើយ៉ាងម៉េច កូនប៉ូលីស ស្តាប់បញ្ជាមេប៉ូលីស ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ