ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី ខៀវ លីលី ចុះសួរសុខទុក្ខក្មេងស្រីម្នាក់រងគ្រោះដោយផ្ទុះកំប៉ុងហ្គាសរលាក់ពេញខ្លួន នៅមន្ទីរពេទ្យកុមារជាតិ

4 ខែ មុន 318 តូ សុផល

ភ្នំពេញ៖  នៅរសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមដំណើរជាមួយអនុប្រធានអនុសាខា សមាជិក សមាជិកាបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនក្មេងស្រីរងគ្រោះដោយសារផ្ទុះកំប៉ុងហ្គាសរលាក់ពេញខ្លួនម្នាក់ អាយុ ១៤ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ។ ក្មេងស្រីម្នាក់នេះ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាមួយនេះ លោកស្រីប្រធានអនុសាខា បានជូនគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារក្មេងស្រីដែលរងគ្រោះដោយរលាកភ្លើងពេញខ្លួនបានទទួលរួមមាន : ទឹកដោះគោឆៅ ០២យួរ ទឹកផ្លែឈើ ០១កេស មី ០១កេស ទឹកបរិសុទ្ធ ០១កេស និងថវិកា ៦៣០.០០០រៀល ក្នុងនោះថវិកាឧបត្ថម្ភរបស់លោកស្រី ខៀវ លីលី ចំនួន ៤០០.០០០រៀល លោកស្រី ពៅ ចាន់ហ៊ន ថវិកាចំនួន ២០ដុល្លា លោកស្រី អ៊ូ សុខា ថវិកាចំនួន ៥០.០០០រៀល និងសប្បុរសជនអ្នកចូលរួមចំនួន ១០០.០០០រៀល ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ