ព្រឹតិ្តការណ៍ថ្មីៗ

ឱ! លោកកុងសីក្រសួងត្រាវ៉ូអើយ!ជួយពន្លឿនការជុសជុល ផ្លូវជាតិលេខ៤ប្រវែងកន្ទុយអណ្តើកនៅតំបន់កំបូលឱ្យបានឆាប់ផង (ស្ទះមហាស្ទះ)

2 ខែ មុន 111 តូ សុផល

រាជ​ធានី​ភ្នំពេញ​​​ ​៖ ពាក្យថា កកស្ទះចរាចរណ៍ វាហាក់ឭឡើងទ្រហឹងត្រចៀកទៅហើយ សម្រាបបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាមន្ត្រីរាជការ តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូលៗ តែងតែលើកឡើងថា ធ្វើដំណើរតាមផ្លូវជាតិលេខ៤ពីណាពីណីមកមិនស្ទះទេ មកស្ទះតែអាផ្លូវប្រវែងកន្ទុយអណ្តើក ដែលកំពង់តែជុសជុល ដោយក្រសួងត្រាវ៉ូ ហៅថាក្រសួងសាធារណការ នោះ ចាប់ពីមុខអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកឫក៍សាលាក្តីខ្មែរក្រហម ក្នុងអណាចក្រខណ្ឌពោធិ៍សែនជ័យនោះ។

បើតាមមន្ត្រីរាជការជាច្រើន មានទាំងមន្ត្រីក្នងជួររដ្ឋាភិបាលផងដែរ បានបញ្ជាក់ប្រាប់ មក ថា កំណាត់ផ្លូវជាតិលេខ៤ ប្រវែងកន្ទុយអណ្តើកចំណុចខាងលើនេះ ត្រូវបានទទួលការជុសជុលស្តារឡើងវិញនិងពង្រីកដោយ ក្រសួងសាធារណការផ្ទាល់តែម្តង។

ពាក់ព័ន្ធនិងការកកស្ទះចរាចរណ៍នៅត្រង់ចំណុចខាងលើនៃកំណាត់លូវជាតិលេខ៤នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ មន្ត្រីជការ ខាងលើនោះ បានត្អួញត្អែយ៉ាងខ្លាំង ដោយសារតែការកកស្ទះមានរយៈពេលយូ ធ្វើឱ្យខាតបង់ពេលវេលាធ្វើការងារ រកស៊ី និងចេញទៅកាន់ខេត្តផ្សេងៗផងដែរ។ ដោយពួកគាត់បានដាក់ការស្តីបន្ទោសយ៉ាងខ្លាំងទៅលើក្រសួងសាធារណ ការថា ជុសជុលយឺតយ៉ាវយ៉ាងខ្លាំង ដោយសារតែកម្មករធ្វើផ្លូវមានគ្នាតិច គ្រឿងចក្រក៍តិច មើលទៅខាងក្រសួងនេះហាក់ដូចជា រខេករខាក ខ្វះមធ្យោបាយ និងលទ្ធភាព ក្នុងការជុស ជុលកំណាត់ផ្លូវប្រវែងកន្ទុយអណ្តើកនេះ ខណៈដែលទទួលការជុសជុលកំណាត់ផ្លូវដូចគ្នានេះដែរ ខាងរដ្ឋបាលសាលារាជធានីភ្នំពេញបានស្ថាបនារួចរាល់ដោយរលូន រួចហើយនោះ។

ក្រុមពលរដ្ឋនិងមន្ត្រីទាំងនោះបានលើកឡើងទៀតថា ការដែលខាងក្រសួងសាធារណការធ្វើការជុសជុលស្ថាបនាកំណាត់ផ្លូវខាងលើ មានសភាពយឺតយ៉ាវបែបនេះ តើវាបណ្តាលមកពីខាងសាមីអង្គភាពរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខ្វះថវិការរឫ ?

មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់ថា ការស្ថាបនាជាតិលេខ៤នេះ គួរតែ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ពន្លឿនអោយលឿនជាងនេះ ជាពិសេស ធ្វើអោយបាន​រួចរាល់​តាម​កាលកំណត់ ព្រោះសម័យតេជោសែន ហើយកុំប្រើជុំហ៊ានគីងគក់ទៀត ព្រោះផ្លូវនេះចរាចរណ៍មមាញឹកខ្លាំងណាស់ កុំឱ្យប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​បែបនេះ​តទៅទៀត។ ការចំណាយ​លុយ​យ៉ាង​ច្រើនសន្ធឹកសន្ធាប់ តែ​ធ្វើ​ផ្លូវ​យឺត ត្រូវគេ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​របស់​ ម​ន្ត្រីសាធារណការ​ផងដែរ​។

តែបើក្រឡេកមកមើលការស្ថាបនាផ្លូវក្រោមការទទួកខុសត្រូវ របស់សាលាខណ្ឌ ឬសាលារាជធានីភ្នំពេញវិញ ហាក់មានល្បឿនលឿនជាង និងមានគុណភាពជាង។

ពាក់ព័ន្ឌកណាត់ផ្លូវជាតិលេខ៤ខាងលើនេះ បងប្អូនប្រពជាលរដ្ឋបានស្នើរសុំ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ក៍ដូចជាលោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គួរ​ជំរុញ​ធ្វើ​ផ្លូវ​ខាងលើនេះឱ្យបានកាន់តែឆាប់ កាន់តែល្អ ព្រោះដល់ពេលឃោសនាបោះឆ្នោតហើយ ដែលអាចឱ្យស្ទះចរាចរណ៍កាន់តែខ្លាំងនោះ៕

អង្គភាពសារព័ត៌មាន TNN រង់ចាំការបកស្រាយបំភ្លឺ ពីស្ថាបនពាក់ព័ន្ធ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។ ទូរស័ព្ទ 0974444174

 

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ