ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បន្តចុះរៀបចំសណ្តាប់ធ្នាប់អនាម័យសាធារណៈ ដោយផ្តោតសំខាន់លើកផ្លូវសំខាន់ៗទាំង៩ខ្សែ

2 ខែ មុន 9 តូ សុផល

ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ យោងតាមការបញ្ជាដឹកនាំផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់អនាម័យសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយផ្តោតសំខាន់លើកផ្លូវសំខាន់ៗទាំង០៩ខ្សែ ជាគោលកាណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យរដ្ឋបាលខណ្ឌចុះអនុវត្តន៍ ។

ជាក់ស្តែងព្រឹកនេះកម្លាំងគណៈបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធាណៈនៅតីរវិថីព្រះស៊ីសុវត្ថិ(មុខព្រះបរមរាជវាំង) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវលេខ៤៧មុខមន្ទីរពេទ្យព្រះកេតុមាលា ផ្លូវលេ៩០មុខមន្ទីរពេទ្យកុមារគន្ធបប្ផាទី៤ រាជាយស្ម័យយានកម្ពុជា ផ្លូវលេ១០៦-១០៨ សួនច្បារអតីតទីលាប្រជាធិបតេយ្យចាស់ ផ្លូវលេខ៩៣ ផ្សារតូច ជុំវិញអតីតទ្រីមលែន សួនច្បារមុខសណ្ឋាគារណាហ្គាវើល មហាវិថីព្រះសុរាម្រិត និង មហាវិថីព្រះសម្តេចសុធារស ។

ក្នុងការរៀបចំនេះកម្លាំងគណៈបញ្ជាឯកភាពខណ្ឌរដ្ឋបាលដូនពេញ បានប្រកាសសេចក្តីជូនដំណឹង ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រកបអាជីវកម្មតាមគំនូស ដែលរដ្ឋបាលខណ្ឌបានកំណត់ កម្លាំងយើងក៏បានធ្វើកាស្ទួចរថយន្តដែលចតនៅផ្លូវហាមឃាត់បានចំនួន០១គ្រឿង ម៉ូតូកង់បីចំនួន១៤គ្រឿង និង រទះលក់ដូរបានចំនួន៣គ្រឿង យកមករក្សារទុនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំណែនាំ។

ចំពោះការងារបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង វិញ លោក អភិបាលខណ្ឌ បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ដូចជាៈ ផ្លូវលេខ៤៧ ផ្លូវលេខ១០៦-១០៨ និងផ្លូវព្រះស៊ីសុវត្ថិ ជាពិសេស លោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារយកម៉ូតូកង់បី ធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ, លាងសំអាតថ្នល់-ការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, សួនច្បារព្រះបរមរតនៈរូប សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ មហាវិថីព្រះសីហនុ និងមហាវិថីព្រះនរោត្តម ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណជាដើម-ល-។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ