ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរទិវាខួប១៥ឆ្នាំនៃអង្គការម្លប់តាប៉ាង នៅក្រុងព្រះសីហនុ

4 ខែ មុន 137 តូ សុផល

ព្រះសីហនុ៖ នៅល្ងាចថ្ងៃសុក្រ៣រោចខែបឋមសាឍ ពស ២៥៦២​ ត្រូវនឹងថ្ងៃទី២៩​ ខែមិថុនា​ឆ្នាំ២១៨

អង្គការម្លប់តាប៉ាង ក្រុងព្រះសីហនុ បានរៀបចំពិធីអបអរសាទរខួបគម្រប់១៥ឆ្នាំនៃកំណើតអង្គការនេះ ដោយមានវត្តមានថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងសមាគមនារីខេត្តព្រះសីហនុ​ ចូលរូមអបអរផងដែរ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរអង្គការម្លប់តាប៉ាង​ ដែលមានធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មក្នុងការជួយសង្គ្រោះ​ និងតំរង់ទិសកុមារអនាថាតាមថ្នល់​ អោយមកចូលមណ្ឌលអង្គការខ្លួន​ និងបង្កលក្ខណៈអប់រំ បង្ហាត់បង្រៀន បណ្តុះជំនាញផ្សេងៗ…។ល។ ដើម្បីអោយពួកគេមានឱកាសក្លាយទៅជាកុមារល្អ យុវជនល្អនិងមានជំនាញបំនិនជីវិតសំរាប់កសាងជីវភាពអោយប្រសើរនាថ្ងៃអនាគត។

លោកស្រី រត្ន័ ចន្ទផល្គុណ នាយការអង្គការម្លប់តាប៉ាង បានសំដែងសុឆន្ទៈខ្ពស់ក្នុងការរើសកុមារអនាថាទាំងឡាយយកអប់រំបង្ហាត់បង្រៀននិងបណ្តុះជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេដើម្បីអោយពួកគេអាចមានឱកាសឡើងវិញក្នុងការកសាងខ្សែជីវិតក្នុងសង្គមមនុស្សអោយបានល្អប្រសើឡើងវិញបន្ទាប់ពីពួកគេត្រូវបាបបោះបង់អោយរស់នៅបែបអនាថាគ្នាទីពឹងពាក់និងគ្មានគោលដៅពិតប្រាកដ។

សូមបញ្ជក់ថា អង្គការម្លប់តាប៉ាងបានចាប់កំណើតឡើងអស់រយៈកាល១៥ឆ្នាំមកហើយ។​ អង្គការនេះធ្វើការផ្តោតសំខាន់ក្នុងការជួយកុមារអនាថា ហិតកាវតាមថ្នល់ដោយប្រមូលពួគេយកមកមណ្ឌលអប់រំរបស់អង្គការដើម្បីបង្ហាត់បង្រៀននិងបណ្តុះបណ្តាលជំនាញផ្សេងៗជាច្រើនមុខផងដែរដូចជា៖ជួសជុលម៉ូតូ តបណ្តាញទឹកភ្លើង ចុងភៅ កាត់ដេរ កាត់សក់ និងអប់រំក្រៅប្រពន្ធ័…។ល។
បច្ចុប្បន្ននេះមានកុមារចំនួន​ ៦០០នាក់​ កំពុងបានទួលសេវាពីអង្គការនេះរាល់ថ្ងៃ។ក្រៅពីនេះក៏មានយុវជនចំនួនជិត១០០នាក់​ ទៀតកំពុងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅទីនេះដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានឧបត្ថមថវិកា និងគ្រឿងឧបភោគមួយចំនួនដល់បុគ្គលិកទាំង​ ២៣៧នាក់​ ក្នុងម្នាក់​ថវិកា​ ២០,០០០​ ៛​ ស្ត្រីមានផ្ទៃពោះ​ ៩នាក់​ ក្នុងម្នាក់ថវិកា​ ១០០,០០០​ ៛​ និងជនពិការ​ ៥នាក់​ ក្នុងម្នាក់ថវិកា​រ​ ១០០,០០០​ ៛​ ផងដែរ។​
ចំណែកឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងនាមគណបក្សប្រជាជនខេត្ត បានឧបត្ថម្ភប្រាក់ចំនួន១០០០ដុល្លា ដល់អង្គការម្លប់តាប៉ាង​ នេះដែរ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ