ព្រឹតិ្តការណ៍ថ្មីៗ

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកំណើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៨)

4 ខែ មុន 99 តូ សុផល

ត្បូងឃ្មុ៖ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកំណើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៨) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាមេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំជាច្រើនរូបទៀតផងដែរ។

មានមតិក្នុងអង្គពិធី លោកឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការគូសបញ្ជាក់អំពីប្រវត្តិនៃ អង្គភាពកងរាជអាវុធហត្ថ ក្នុងដំណាក់កាលនៃការដឹកនាំប្រកបដោយវីរភាពដ៏ឧត្តុងឧត្តម និងចក្ខុវិស័យខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត ធ្វើកំណែទម្រង់កងរាជអាវុធហត្ថលើគ្រប់វិស័យ ទាំងការងារកសាងអង្គភាព រចនាសម្ព័ន្ធចាត់តាំង ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស សំដៅពង្រឹងប្រសិទ្ធិភាពការងារជំនាញ អោយមានការរីកចម្រើនជាបន្តបន្ទាប់ រហូតទទួលបានជំនឿទុកចិត្តយ៉ាងមុតមាំពីប្រមុខដឹកនាំរាជរដ្ឋាភិបាលគ្រប់ឋានានុក្រម ក៏ដូចជាពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ចែកជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនូន ១៧២នាក់ផងដែរ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ១បេ មី ១កេស ត្រីខ ១យួរ មុងជ្រលក់ថ្នាំ ១ និងថវិកា ៥ម៉ឺនរៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ