ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ជាមួយថ្នាំញៀន ២១កញ្ចប់

4 ខែ មុន 381 តូ សុផល

កណ្តាល៖ នៅវេលាម៉ោង១១៖០០នាទី ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៨ កម្លាំង អ.ហ ស្រុកលើកដែក ដឹកនាំដោយលោក អនុសេនីយ៍ឯក វន វ៉ាន់ មេបញ្ជាការរងស្រុក សហការជាមួយកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ វិសាលរង្សី បន្ទប់លេខ១១ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

១ ឈ្មោះ ឡេ កុងចិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់អាវភ្លៀង មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

២ ឈ្មោះ ឡាំ មិនង៉ុក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់អាវភ្លៀង មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

៣ ឈ្មោះ ហ្វុង ធីលើយ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនារីខារ៉ាអូខេ មានទីលំនៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរ៍ ខេត្តព្រៃវែង។

វត្ថុតាងដកហូររួមមាន៖
ថ្នាំញៀន ចំនួន ២១កញ្ចប់(០៧កញ្ចប់ធំ ១៤កញ្ចប់តូច)
ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង
ម៉ូតូ ចំនួន ០១គ្រឿង
ទូរស័ព្ទ ចំនួន០៣គ្រឿង
ប្រាក់រៀលចំនួន៧៤៦០០០រៀល ប្រាក់បាត ចំនួន ២០បាត និងសម្ភារៈប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានប្រគល់ឲ្យ អាវុធហត្ថ ខេត្តព្រៃវែង ដើម្បីបន្តនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ