ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់តាមទាន់ចោលួចមាន់ម្នាក់ ចាប់បានប្រគល់អោយសមត្ថកិច្ចម្នាក់ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់

2 សប្តាហ៍ មុន 164 តូ សុផល

ភ្នំពេញ ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកម្នាក់ទៀតត្រូវបានម្ចាស់មាន់ជល់ចាប់ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិចោមចៅ១ក្រោយពេលធ្វើសកម្មភាពចូលលួចមាន់ជល់មួយក្បាលដែលមានតំលៃរហូតទៅដល់ជិត៤០០ដុល្លានៅចំនុចភូមិត្រពាំល្វាសង្កាត់ចោមចៅ១ខណ្ឌពោធិសែនជយ័កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨។
បើយោងតាមសម្តីម្ចាស់មាន់ជល់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានអោយដឹងថាផ្ទះរបស់គាត់ជាអ្នកចិញ្ចឺមពូជមាន់ជល់ដែលមានតំលៃថ្លៃៗហើយក៏ឧស្សាហ៏មានចោរឆ្មក់ចូលទៅលួចជាញឹកញាប់ដែរហើយនៅព្រឹកមិញនេះគាត់ឃ្លាំមើលឃើញជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាទៅឈប់ខាងក្រោយផ្ទះរបស់គាត់ហើយបក្ខពួកម្នាក់បានចុះពីលើម៉ូតូចូលទៅធ្វើសកម្មភាពលួចយកអាគកមួយក្បាលរត់ឡើងជិះម៉ូតូបំរុងនិងជិះរត់ភ្លាមៗនោះដែរម្ចាស់មានក៏បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថាចោរធ្វើអោយផ្អើលដល់អ្នកធ្វើដំណើរតែជាអកុសលជនសង្ស័យ ទាំង២នាក់បានដួលម៉ូតូធ្លាក់បក្ខពួកម្នាក់ជាមួយនិងអាគកបណ្តាលអោយរងរបួសរយាស់ដែរយាស់ជើងចំណែកបក្ខម្នាក់ទៀតបានលើម៉ូតូជិះរត់គេចខ្លួនបាត់ដោយសុវត្ថភាព។
បន្ទាប់មកម្ចាស់មាន់បានយកមាន់របស់គាត់វិញហើយប្រគល់ជនសង្ស័យអោយទៅសមត្ថកិច្ចនគរបាលប៉ុស្តិចោមចៅទី១ចាត់ការបន្តរតាមនិតិវិធិ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ