ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនបុរសម្នាក់ ដើរឆបោកប្រាក់ពីម្ចាស់ស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ទនៈ

2 សប្តាហ៍ មុន 192 តូ សុផល

ភ្នំពេញ ៖ បន្ទាប់ពីមានការប្រកាសរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធករណីជនខិលខូច ដើរឆបោកទារប្រាក់ពីម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ទនៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូល បានសហការជាមួយម្ចាស់ដេប៉ូប្រេងតេលា ឡូង ស៊ីដេត បានឃាត់បុរសជាអ្នកដើរឆបោកនោះហើយ។

ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវលេខ២៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះ មានការជួយជ្រោមជ្រែង ពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

លោក លឿង រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចន ញ៉ា ជិះរថយន្តម៉ាក High Lander ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ 2AO-2163។ ជនសង្ស័យរូបនេះ បានអះអាងថា ជាអ្នកបើករថយន្តឈ្នួល ហើយរូបគេទទួលបញ្ជាពីសមត្ថកិច្ច មកឲ្យទារប្រាក់ពីម្ចាស់ដេប៉ូប្រេងឥន្ទនៈខាងលើនេះ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំព័ត៌មាន និងបញ្ជូនឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់