ព្រឹតិ្តការណ៍ថ្មីៗ

ដូនជីម្នាក់ យកកាំបិតចុងស្រួចបញ្ចប់ជីវិតក្នុងកុដិ

4 ខែ មុន 204 តូ សុផល

បាត់ដំបង​ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានប្រទេះឃើញលោកយាយ ដែលជាដូនជីកាន់សិល្ប៍៨ម្នាក់ ធ្វើអត្តឃាត​ ដោយអា​ ក​ សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ស្នាក់នៅ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៥និង៣០នាទីរសៀលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចវត្តអណ្តើកឋិតនៅភូមិក្រពើជើង ឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង ។

ដូនជីដែលធ្វើអត្តឃាតនេះ ត្វបានគេស្លាល់ឈ្មោះ តុត ញ៉ អាយុ65ឆ្នាំ ជាដូនជីស្នាក់នៅវត្តអណ្តើក ភូមិ ឃុំខាងលើ។

សមត្ថកិច្ចថាលោកយាយ បានធ្វើអត្តឃាតដោយយកកូនកាំបិតចិតបន្លែដងឈើមកអា ក សម្លាប់ខ្លួននៅក្នុងបន្ទប់របស់ខ្លួន(បិតទ្វារជិត) និងស្លាប់នៅក្នុងបន្ទប់កើតហេតុតែម្តង។ មូលហេតុ​ លោកយាយមានជម្ងឺរបេងប្រចាំកាយយូមកហើយ។

សពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ