ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់ជ័យលាភីទាំង៥របស់ពាន់រង្វាន់វ័យក្មេង ឆ្នាំ២០១៨គឺជាអ្នកណា​?

2 ខែ មុន 53 តូ សុផល

ភ្នំពេញ៖​ បន្ទាប់ពីជ្រើសរើស​ បាននូវសហគ្រិនឆ្នើមទាំង១៦រូប តាមរយៈការវាយតម្លៃយ៉ាងម៉ត់ចត់​ ពី​គណៈកម្មការដាក់ពិន្ទុរួចមក សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការរៀបចំព្រឹត្តការណ៍រាត្រីស្រមោលសរដ៏ពិសេសប្រចាំនោះគឺ «ពិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ពានរង្វាន់ទាំង៥រូប» នៃពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ ២០១៨(Cambodian Young Entrepreneur Awards 2018) ដែលពិធីនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញចាប់ពីវេលាម៉ោង ៥៖០០ រហូតទៅដល់ម៉ោង១០៖០០ យប់។សម្រាប់ឆ្នាំ២០១៨នេះ ក្រៅតែពីការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ដល់​ ម្ចាសជ័យលាភីទាំង៥នេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យ​ បានពាំនាំនូវកម្មវិធីប្លែកៗ និងពិសេសមួយចំនួនទៀតរួមមាន ផ្ទាំងទស្សនីយភាព​នៃ​សិល្បៈខ្មែរ ព្រមទាំងការតាំងពិពណ៌​ បង្ហាញរបស់សហគ្រិនឆ្នើមដែលបានចូលរួ មប្រកួត​ ក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាកាលពីឆ្នាំមុនៗផងដែរ។

នៅក្នុងឲកាសដ៏ពិសេសនេះ កម្មវិធីនឹងមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ហេង សុគង់​ រដ្ឋលេខាធិការ​ នៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម ព្រមទាំងមានការចូលរួមពីសំណាក់សហគ្រិនរាប់រយ នាក់ផងដែរ។កម្មវិធីសហគ្រិនវ័យក្មេងកម្ពុជា(CYEA) នឹងជ្រើសរើសសហគ្រិនឆ្នើមចំនួន៥រូបតែប៉ុណ្ណោះដើម្បីមានឲកាសក្លាយទៅជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេង ប្រចាំឆ្នាំ២០១៨។ សហគ្រិនទាំង៥រូបត្រូវតែជាបេក្ខជនដែលមានសមត្ថភាពក្នុងការវិវត្តន៍មុខជំនួញអោយមានការរីកចម្រើនលឿននៅក្នុងរយៈពេលខ្លី មានភាពច្នៃប្រឌិតខ្ពស់ក្នុងការប្រកបអាជីវកម្ម ព្រមទាំងមានការវាយតម្លៃ​ យ៉ាងសុក្រឹត្យជាទីបំផុត ពីខាងគណៈកម្មាការ ដោយផ្អែកទៅលើលក្ខខ័ណ្ឌផ្សេងៗនៃការប្រកួតផងដែរ។

ជាការកត់សម្គាល់ សហគ្រិនជ័យលាភីទាំង៥នាក់នេះ នឹងទទួលបានពានរង្វាន់ចំនួន៥ផ្សេងៗគ្នារួមមាន៖ ពានរង្វាន់សហគ្រិនឆ្នើម, ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម, ពានរង្វាន់សហគ្រិនឆ្នើមស្ត្រី, ពានរង្វាន់សហគ្រិនវ័យឆ្លាតផ្នែកបច្ចេកវិទ្យា និង ពានរង្វាន់សហគ្រិនវ័យក្មេងទើបបង្កើតអាជីវកម្មថ្មី ( Startup Award)។

សូមបញ្ជាក់ថា​ នេះគឺជាលើកទី៤ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគម​សហគ្រិនវ័យក្មេងកម្ពុជា(YEAC)បានរៀបចំការប្រកួតប្រជែងពានរង្វាន់​ សហគ្រិនវ័យក្មេងកម្ពុជានេះឡើង។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិន វ័យក្មេងកម្ពុជា ឱ្យមាន​ឱកាសចូលរួម បង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិផងដែរ ។

ក្រៅពីទទួលបាននូវ​ពានរង្វាន់ទាំងនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង​ កម្ពុជា ក៏បានផ្តល់ឱកាស​ ឱ្យសហគ្រិនកម្ពុជាត្រៀមខ្លួនជាស្រេចនៅក្នុងការដណ្តើម​ យកពានរង្វាន់ផ្សេងទៀតលើ​ឆាកអន្តរជាតិផងដែរ៕ ដោយ៖ Huon Pich Rathanak

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ