ព្រឹតិ្តការណ៍ថ្មីៗ

តារាៗ​ នៅតែបង្ហាញអារម្មណ៍សោកស្តាយ​ មរណៈភាព​ DJ អាលីយ៉ា​ ទោះបូជាសពហើយក្តី

2 សប្តាហ៍ មុន 98 តូ សុផល

ភ្នំពេញ៖​ ព័ត៌មានត្រូវបានចុះផ្សាយព្រោងព្រាត​ ទាក់ទងទៅនឹងមរណៈភាពរបស់​ ឌីជេ​ អាលីយ៉ា​ កន្លងទៅ នៅតែធ្វើឲ្យសិល្បករ-សិល្បការិនី​ ជាច្រើនរន្ធត់ចិត្ត​ យ៉ាងខ្លាំង​ និងមរណៈភាព​ របស់តារាស្រីរូបនេះ​ សោកសង្រេង​ជាទីបំផុត។

ក្រោយពីតារាស្រី​ ឌីជេ​ អាលីយ៉ា​ បានទទួលមរណៈភាព​ ឃើញតារាប្រុសស្រីជាច្រើន​ បានបង្ហាញអារម្មណ៍ក្តុកក្តួល​ សោកស្តាយនិងចូលរួមរំលែកទុកយ៉ាងខ្លាំង​ ដល់តារារូបនេះ​ យ៉ាងខ្លាំង។​

ពិធីការិនី​ កញ្ញា​ ឌួង​ ហ្សូរីដា​ បានបង្ហាញសារថា​ “សូម​ អោយ​គាត់បានទៅកាន់សុខគតិភពចុះ​ ជាតិក្រោយអោយកើតមក កុំអោយកំសត់ដូចជាតិនេះទៀត​ RIP Aaliyah Khao ទោះបីគាត់មិនអាចបន្តជីវិត​ រស់នៅក៏គាត់អាចស្លាប់ទៅអស់ចិត្ត ដោយជីវិតចុងក្រោយរបស់គាត់មិនឯកា គ្មាននរណាទុកគាត់ចោល​ ដូចពីមុនទៀតឡើយ គាត់បានហូបគ្រប់ចំនីអាហារដែលគាត់ឃ្លាន ហើយបានឃើញការ​យកចិត្តទុកដាក់​ ពីសំណាក់អ្នកសិល្បៈដូចគ្នា សូម្បីតែថ្នាក់ដឹកនាំក៏ឈឺឆ្អាលនឹងសុខទុក្ខគាត់ដែរ “។

អតីតតារាសម្តែងដែលមានរហ័សនាមថា​ នាយទុំ​ លោក​ ស៊ុក​ សុភា​ បានបង្ហាញសារស្រដៀងគ្នាថា​ “សូមប្អូនទៅកាន់សុខគតិភព​ បើមានជាតិក្រោយមែនចាំយើងថតជាមួយគ្នាទៀត​ បើមានបងប្អូនចង់ទៅចូលរួម​ សូមទៅវត្តទួលអស់លោក​ នៅមុខ​ CTN”។

ងាកទៅចាប់អារម្មណ៍​អ្នកនាង​ ខាត់​ សុឃីម​ ក៏បង្ហាញសារស្រដៀងគ្នាថា​ “ឯងទៅហើយហីសម្លាញ់ មុននឹងក្រោយមនុស្សម្នាក់ៗត្រូវតែទៅ តែនេះលឿនពេកហើយ សូមកើតជាតិណាៗសូមអោយឯងអាយុវែង​ ក្នុងនាមយើងជាសិល្ប:ដូចគ្នា​ សូមចូលរួមសោកស្តាយAliya បានទទួលមរណ:ភាពវេលាម៉ោង 5:22 ព្រឹកនៅមន្ទីរពេទ្យកាល់មែត្រ​ សពត្រូវបានតម្កល់ទុកនៅវត្ត​ទួលអស់លោក​ គីឡូលេខ៦ សូមមេត្តាបងប្អូនយើងចូលរួមរំលែកទុក្ខទាំងអស់គ្នា​ ព្រោះគាត់គ្មានបងប្អូនទេ”។

សូមជម្រាបផងដែរថា​ អាលីយ៉ា​ New Aaliyah Liyah Aaliyah Khao និងត្រូវលើកនាងចូលផ្ទះថ្មីរបសនាងនៅម៉ោង​ ១រសៀលនេះ​ ហើយលើកចូលមេន​មោង​ ៣រសៀល​ ហើយបូជា​ ៣:២០រសៀល​ ថ្ងៃទី​ ២៨​ ខែមិថុនា​ ឆ្នាំ​ ២០១៨​ នេះ​ នៅវត្ត​ “ទួលសារាវន្ត័​” ហៅវត្ត​ “ទួលអស់លោក”​ ចូលតាមច្រកទុលមុខ​ ស្ថានីយ៍ទូរទស្សន៍​ CTN​ ឬស្សីកែវយើងនេះ៕ ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ