ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ឃាត់បានរថយន្តធុនធំ២គ្រឿង ដឹកទំនិញឆ្លងដែនខុសច្បាប់ តាមច្រករបៀង

2 ខែ មុន 88 តូ សុផល

ស្វាយរៀង ៖មានរថយន្តយីឌុប ធុនធំ០៥គ្រឿង បើកឆ្លងដែនពេល យប់សមត្ថកិច្ចសង្ស័យថាដឹកឈើ ប្រណិតក៏ឃាត់ បាន០២គ្រឿងឆែកឆេ រកឃើញបង្កប់ស្រា បហិនិសស៊ីHennessy និងអ៊ិចអូ គេចពន្ធរាប់សិបកេះ។
បើតាមមន្រ្តីនគបាល ការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាន នគបាលខេត្តបានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៨ មិថុនា ២០១៨ មានប្រជាពលរដ្ឋរាយការណ៍ថា មានរថយន្តយីឌុប​៥គ្រឿងផ្ទុកទំនិញពេញ គ្របជិតសង្ស័យថា ដឹកឈើប្រណិតឆ្លងដែនទៅប្រទេសវៀតណាម។

ក្រោយពី​បានព័ត៌មាន នេះភ្លាមសមត្ថកិច្ចការិយាល័យ ប្រឆាំងបទល្មើស ស្នងការដ្ឋាននគបាល ខេត្តស្វាយរៀងបាន ស្ទាក់ឃាត់រថយន្តបាន០២គ្រឿងនៅវេលាម៉ោង១១ និង១០នាទីយប់ គឺ១គ្រឿងស្ទាក់បាននៅចំណុច ជិតវត្តចេកវ៉ាឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ សម្របសម្រួលដោយលោកគង់ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងធ្វើការឆែកឆេ រកវត្ថុតាង ឈើប្រណិត ក៏ប៉ុន្តែការឆែកឆេនោះរកពុំឃើញមានឈើប្រណិតទេ មានតែទំនិញ គ្រឿងអេឡិចត្រូនិច ជជុះ ដូចជា ម៉ាស៊ិនត្រជាក់ ទូទឹកកក កង្ហាល់ លែនកាំម៉ារ៉ា លោកព្រះរាជអាជ្ញា ក៏មិនឃាត់រថយន្តទេអនុញ្ញាត្តឲ្យបន្តទៅកាន់ព្រំដែន។

រីឯរថយន្តយីឌុបមួយគ្រឿង ទៀតដោយយប់ជ្រៅ ម៉ោង១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩មិថុនាក៏ឃាត់រថយន្តពាក់ស្លាកលេខភ្នំពេញ3A.6237 យកមកការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចស្នងការ ដ្ឋាននគបាលខេត្ត ធ្វើការឆែកឆេ នៅវេលាម៉ោង១០និង១០នាទីព្រឹក សម្រមសម្រួលដោយលោកគង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត ចូលរួមដោយមន្ត្រីគយនិងរដ្ឋករខេត្ត នគបាលសេដ្ឋកិច្ច រកឃើញទំនិញគេចពន្ធ បង្កប់ក្នុងគ្រឿងអេឡិចត្រូនិច រួមមានស្រា Hennessy XOដបធំ ដបវែង រាប់សិបកេះនិងមានកង្ហាល់ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កូតាប ស្បែកជើង ខោាអាវ គ្រឿងក្រឡៃ ចាន សំបកបារី និងអីវ៉ាន់ចាប់ហួយ ជាច្រើនមុខ ទៀត។គឺរកមិនឃើញមានឈើ ប្រណិតឡើយ។

ទាក់ទិនទំនិញគេចពន្ធ ស្រា Hennessy xo នេះមន្ត្រីសាខាគយនិង រដ្ឋករខេត្តបានមានប្រសាសន៍ថារហូតមកដល់ ម៉ោង៣និង៣០នាទីរសៀលថ្ងៃ២៩ មិថុនានេះរើឆែក ពិនិត្យមិនទាន់ហើយរួចរាល់ មិនដឹងថាមានទំនិញគេចពន្ធ ប៉ុន្មានទេ ដូច្នេះមិនអាចបំភ្លឺបានទេ ។

ចំពោះទំនិញនាំចេញ លោកត្រូវពិនិត្យឯកសារ បើមិនទាន់បង់ពន្ធគឺបង់ពន្ធ តែប៉ុណ្ណោះ គ្មានទំនិញហាមឃាត់ទេ ហើយគ្រឿង អេឡេចត្រូនិច ជជុសនាំចេញមិនបង់ពន្ធទេ។ ក៏ប៉ុន្តែមហាជននៅតែដាក់ចម្ងល់ថា ចាប់ឃាត់រថយន្តបានតែ២គ្រឿង ឯ៣គ្រឿងទៀតបានបើកចូលទៅប្រទេសវៀតណាមបាត់ ស្រមោលតាមច្រករបៀងទាំងយប់ បើទំនិញស្របច្បាប់ហេតុអី បានជាធ្វើចរាចរណ៍ នៅពេលយប់អាធ្រាតបែបនេះ ឆែកពេលថ្ងៃបែកធ្លាយ បង្កប់ស្រា ថ្លៃ ក្នុង១ដបតម្លៃចាប់ ពី១២០ដុល្លារទៅជាង ២០០ដុល្លារឯណោះ តើរថយន្ត៤គ្រឿងដែលចេញទៅប្រទេសវៀតណាម ពេលយប់នោះមានបង្កប់ទំនិញគេចពន្ធប៉ុន្មានទៅ ហើយឈ្មួញ ដែលជាម្ចាស់ទំនិញនេះ គេបង្ហើបថា ឈ្មោះយាយណាំ ជនជាតិវៀតណាមមានប្តីខ្មែរ រកស៊ីជាង២០ឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាឃាត់ពិនិត្យទេ ទើបធ្លាយរឿងដាក់ការសង្ស័យ ថាមានដឹកឈើប្រណិតឆ្លងដែនទើបសមត្ថកិច្ចដាក់កម្លាំងស្ទាក់ចាប់ទើបបែកធ្លាយរឿងបង្កប់ទំនិញគេចពន្ធ ហើយសមត្ថកិច្ចតាមច្រករបៀងអ្នកបើកដៃឲ្យឈ្មួញលោតឆត្រ័ពេលយប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ