ព្រឹតិ្តការណ៍ថ្មីៗ

(ក្តៅៗទៀតហើយ) ប៉ូលិសបង្ក្រាបបានគ្រឿងញៀននៅព្រំដែនឡាវ បានរាប់គីឡូ

2 ខែ មុន 217 តូ សុផល

ស្ទឹងត្រែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិឡាវម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន

រួមជាមួយគ្រឿងញៀនជា៣គីឡូក្រាម នៅគ្រាដែលជនសង្ស័យបម្រុងនាំយកឆ្លងដែនចូលមកកម្ពុជា។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ នេះ ស្ថិតនៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងនគរបាលព្រំដែនបាន សហការជាមួយកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃការិយាល័យ(ក៩) អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណី ជូញដូរគ្រឿងញៀនដ៏ច្រើន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថង លូនប៉ាសឺត អាយុ៥០ឆ្នាំ រស់នៅស្រុកប៉ាកសេ ខេត្តប៉ាសាក់ ប្រទេសឡាវ ឈមនិងខេត្តស្ទឹងត្រែងប្រទេសកម្ពុជា។

ក្រៅពីការឃាត់ខ្លួននេះ សមត្ថកិច្ច ដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន៣កញ្ចប់ធំៗ មានទម្ងន់ជាង៣គីឡូ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយការបង្ក្រាប ជនសង្ស័យជនជាតិឡាវនេះ និងវត្ថុតាងគ្រឿងញៀនទាំងជាង៣គីឡូក្រាមនេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី។

នេះជាករណីបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំទី២ សម្រាប់ចុងខែមិថុនានេះ នៅខេត្តស្ទឹងត្រែង ដោយលើកទី១បានជាង១០០គីឡូ ដែលដឹកតាមឡានក្រុងក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញសូរិយា និងចាប់បានមនុស្ស៦នាក់ងផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ