ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបករណីគ្រឿងញៀន ២លើក ឃាត់ជនសង្ស័យ ៣នាក់

2 ខែ មុន 188 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៨ ម៉ោងប្រហែល១២ និង២០ ស្ថិតត្រង់ចំនុចផ្ទះលេខផ្លូវបេតុង សមាគមន៍ន១ បុរីសន្តិភាព២  ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ២នាក់។

ជនសង្ស័យ ទី១ មានឈ្មោះ ឡាច ឋានី ភេទប្រុសអាយុ ២៣ឆ្នាំមុខរបរមិនប្រាកដ ស្នាក់នៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង
សង្កាត់ចោមចៅ២។

ទី២ មានឈ្មោះ ស៊ុំ វីរ៉ា ហៅស្រីកា ភេទស្រីអាយុ ២០ឆ្នាំ មុខរបរៈ មិនប្រាកដ
ស្នាក់នៅសហគមន៍១ បុរីសន្តិភាព២សង្កាត់ចោមចៅទី២ ។

វត្ថុតាងចាប់យក ក្រាមសថ្លា ចំនួន3 កញ្ចប់ថង់តូច (សង្ស័យថាជាគ្រឿងញៀន) និងសំបកថង់គ្រឿងញៀនច្រើប្រាស់អស់ចំនួនចំនួន4 កញ្ចប់ថង់ ។

ដោយឡែកនៅថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៨ ម៉ោងប្រហែល១៣ និង២០ នាទី ត្រង់ចំនុចផ្ទះលេខ17E ផ្លូវ សហគមន៍ទី១ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យនាក់ពីបទ ប្រើបាស់គ្រឿងញៀនដោយខុសច្បាប់ ។

ជនសង្ស័យ ឈ្មោះ គុណ ដាលៀង ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនប្រាកដស្នាក់នៅផ្ទះលេខ១៧ ផ្លូវលំ សហគមន៍ទី១ បុរីសន្តិភាព២ សង្កាត់ចោមចៅទី២។

វត្ថុតាងចាប់យក ក្រាមសរថ្លាចំនួន១កញ្ចប់ថង់តូច (សង្ស័យថាជាគ្រឿងញៀន )

ទាំង២ករណីខាងលើ ត្រូវបានសមត្ថកិច្ចកំពង់កសាងសំណុំរឿង ត្រៀមបញ្ចូនទៅកាន់ផ្នែកជំនាញនៃខណ្ឌ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ