ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់​ណាស់!ឡានដឹកដីកិនមនុស្សស្លាប់១គ្រួសារ៣នាក់នៅច្រាំងចំរេះ១

2 សប្តាហ៍ មុន 172 តូ សុផល

ភ្នំពេញ​ ៖​ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ​ បង្កឡើងដោយរថយន្ត​ មួយគ្រឿង​ ម៉ាក​ ហ៉ីយ៉ាដាយ​បើកគៀរម៉ូតូហើយកិនមនុស្សចំនួន​ ៣នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​ ១១និង១០នាទីព្រឹ​ ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥​ សង្កាត់ច្រាំងចំរេះ១​ ខណ្ឌឫស្សីកែវ​ រាជធានីភំ្នពេញ។

បើតាមប្រភពព័ត័មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញរថយន្ត​ដឹកដី មួយគ្រឿង​ ម៉ាក​ហ៊ីយ៉ានដាយ​ ពណ៍​លឿន​ ពាក់ស្លាកលេខ​ ចង្កូតស្តាំ PP2260​ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ​ស្របគ្នាជាមួយម៉ូតូជនរងគ្រោះម៉ាក​ Nex ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1DE-0752​ ដែលជិះមានគ្នា​ ៣នាក់(ប្តីប្រពន្ធកូន) នោះ​ ហើយក៏ត្រូវបានរថយន្តបង្កខាងលើ​ បើកប្រជែងគ្នា និងគៀរហើយម៉ូតូឱ្យដួល ហើយកិនពីលើជនរងគ្រោះទាំង​ ៣នាក់នោះបណ្តាឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ​ ម្ចាស់រថយន្តបង្ក​ ត្រូវបានសមត្ថកិច្ចនៅក្បែរនោះចេញអន្តរាគមន៍ ឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលច្រាំងចំរេះ​១​ភ្លាមៗ ដើម្បីរង់ចាំជំនាញសមត្ថកិច្ចផ្នែកចរាចរណ៍​ ចុះមកធ្វើការវាស់វែងនាំយកអ្នកបើកបរ រថយន្តបង្ក​ និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក​ ដោះស្រាយគ្នាតាមផ្លូវច្បាប់។

ចំណែកឯសាកសពជនរងគ្រោះខាងលើ​ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវិហារខ្មែរឥស្លាមច្រាំងចំរេះ។

បន្ថែមយោបល់របស់អ្នក

យោបល់