ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋជាង៣០០នាក់ទិញដីខ្យល់ ពីក្រុមហ៊ុន ជេម ខេម ប្រមូលផ្តុំគ្នាដង្ហោយហៅអាជ្ញាធរឲ្យជួយ

2 ខែ មុន 178 តូ សុផល

ភ្នំពេញ ៖ ក្រុមហ៊ុន ទិញលក់អចលនទ្រព្យ ជេម ខេម បុរីភូមិខ្ញុំ ដែលបងប្អូនប្រជាពលរដ្ឋរាប់រយនាក់អះអាងថា

ជាក្រុមហ៊ុនបោកប្រាស់ លក់ដីខ្យល់ ជូនប្រជាពលរដ្ឋ ដល់បងប្អូនត្រូវបានសាងសង់លំនៅដ្ឋាន បែជាគ្មានដីទៅវិញ ម្នាក់ៗអស់រាប់ រយ ពាន់ ដុល្លា ដោយសារ ក្រុមហ៊ុន ជេម ខេម ។

ក្រុមហ៊ុន ជេម ខេម បុរីភូមិខ្ញុំ ដែលមានទីតាំងស្ថិតនៅ ភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មាននាយកក្រុមហ៊ុន លោក ប៊ុណ្ណច័ន្ទ គ្រឹៈស្នា អាយុ៥៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៤Eo ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

តាមពលរដ្ឋម្នាក់ឈ្មោះតាំង ចាន់តូ ក្នុងចំណោមពលរដ្ឋ រងគ្រោះជាង៣០០នាក់បានប្រាប់ពត៌មានson news ឲ្យដឹងថាគាត់ក៏ជាអ្នករងគ្រោះមួយរូបដែរ ។ លោកបន្តទៀតថា ដីរបស់ក្រុមហ៊ុនខាងលើ មានលោក ប៊ុណ្ណ ច័ន្ទគ្រឹះស្នា ជានាយកក្រុមហ៊ុន បានបើកលក់ ដីឡូត៍ នៅក្នុងភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាំងពីឆ្នាំ២០០៨មកម្លេះ តម្លៃទៅតាមខ្នាត តាមទីតាំង ចាប់ពីជាង៩០០ដុល្លា រហូតដល់ជាង២មុឺនដុល្លាក្នុងមួយប្លង់ អាស្រ័យលើជម្រើសអតិថិជនចង់បាន ហើយត្រូវបានលោក ប៊ុណ្ណ ច័ន្ទ គ្រឹះស្នា បើកគម្រោងលក់ ជូនអតិថិជន ប្រជាពលរដ្ឋ ក៏ប៉ុន្តែ អ្វីមិននឹកស្មានដល់ លុះពេលដែល ពលរដ្ឋទិញដីនោះហើយ ជាតម្រូវការ របស់គាត់គឹសាងសង់លំនៅដ្ឋាន ដើម្បីទៅរស់នៅ លើដីបោកប្រាស់នោះ បែជាមិនមាន រកមិនឃើញ ត្រូវបានអ្នកផ្សេង អះអាងថា ជាដីរបស់គេទេ ជេម ខេម ឯណាមកនៅទីនេះ គ្មានទេ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ចាប់ផ្តើមបញ្ឈរភ្នែក ក្រោយចំណាយលុយទិញហើយ បែជាក្រុមហ៊ុនគ្មានដីឲ្យទៅវិញ ផ្ទះជារឿងជ្រួលច្របល់ នាំគ្នា ទៅសាកសូរ តវ៉ា ដល់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន លើកគ្នាទៅសួរ ដល់ លំនៅដ្ឋាន លោកអគ្គនាយកក្រុមហ៊ុន ប៊ុណ្ណច័ន្ទ គ្រឹស្នា នៅផ្ទះលេខ ១៤Eo ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ច្រើនលើកច្រើនសារមកហើយ តែមិនមានលទ្ធផលដោះបន្ទុក ម្តងថាចាំសង ថ្ងៃនេះ ម្តងថាចាំសងថ្ងៃនោះ ភូត ភរ បោកប្រាស់ របស់ ជេម ខេម អូសបន្លាយពេលវេលារហូតមកដល់ពេលនេះ១០ឆ្នាំ កន្លងហួសទៅហើយ ។

ពលរដ្ឋបន្តទៀតថា ដោយសារ ការមិនដោះស្រាយ រាល់សំណង់ទៅឲ្យពលរដ្ឋ ក្នុងករណីលក់ដីខ្យល់ របស់ជេម ខេម ទើបនៅព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ ប្រមាណជាង៣០០នាក់ នាំគ្នាយកញាតិ តវ៉ាស្វែងរកដំណោះស្រាយ ទៅដាក់ជូននៅសាលាស្រុកកណ្តាលស្ទឹង ស្រុកស្អាង ខេត្តកណ្តាល ដើម្បីស្នើសុំអាជ្ញាធរឲ្យជួយដោះស្រាយ ។
ប្រជាពលរដ្ឋរងគ្រោះជាង៣០០គ្រួសារសំណូមពរដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយដោះស្រាយ បញ្ហាដីឡូតិ៍ (ដីខ្យល់) ជាមួយក្រុមហ៊ុន ជេម ខេម ដែលអូសបន្លាយជិត១០ឆ្នាំមកហើយ នៅមិនទាន់មានដំណោះស្រាយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ