មណ្ឌលគិរី៖នគរបាលក្រុងសែនមនោរម្យ ដែលដឹកនាំដោយលោកអធិការ កាន់ ពេញ បានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីបីនាក់ រួមទាំងវត្ថុតាងជាច្រើន កាលពីម៉ោងប្រមាណជាង០៧យប់ថ្ងៃទី២៨មិថុនាឆ្នាំ២០១៨កណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩មិថុនានេះថា ជនសង្ស័យចំនួនបីនាក់ កំពុងស្ថិតក្រោមការសួរនាំពីនគរបាលជំនាញ ក្រោយការចាប់ខ្លួនជាបន្តបន្ទប់កាលពីម្សិលមិញនិងត្រៀមបញ្ជួនបន្តទៅស្នងការដ្ឋាន ដើម្បីបន្តនិតិវិធី។
លោកអធិការបានឱ្យដឹងពីដំណើរដើមចមនៃប្រតិបត្តការមួយនេះថាៈ
ក្រោយពីទទួលដំណឹងពីបណ្តាញនិងសហការណ៍បានល្អរបស់បណ្តាញយើងបានឈានដល់ការឃាត់ខ្លួនជនលក់ដូរឈ្មោះពេជ្រ រ៉ាលីន ប្រុស អាយុ31ឆ្នាំនៅចំណុចផ្លូវលំជាប់ពន្ធធនាគារខេត្ត ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ដកហូតបានវត្ថុតាងថ្នាំញៀន២កញ្ចប់តូច តម្លៃ5មុឺនរៀល ។លោកអធិការថា ក្រោយពីសួរនាំ យើងបានឈានទៅឃាត់ខ្លួនអ្នកលក់ដូរពីរនាក់ប្តីប្រពន្ធនៅវេលាម៉ោង២១និង២១នាទីនៅចំណុចផ្លូវលំស្ថិតក្នុងភូមិដោះក្រមុំ ។ដកហូតតបានថ្នាំនៅនឹងខ្លួនបាន៧កញ្ចប់តូច និងដកហូតនៅកន្លែងស្នាក់នៅផ្ទះសំណាក់ភ្នំមាសបន្ទប់លេខ២៩បានថ្នាំ៤កញ្ចប់ធំនិងកាកថ្នាំចំហុយពីទឹកឧបករណ៍ជក់មួយកញ្ចប់។
នៅក្នុងករណីនេះនគរបាលបានបញ្ជាក់ពីអត្តសញ្ញាណផងដែរដោយប្តី ឈ្មោះគា ស៊ីមអាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះម៉ម លី អាយុ៣១ឆ្នាំស្នាក់នៅបណ្តោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ។ សរុបថ្នាំដកហូតបានស្មើ៩កញ្ចប់តូចនិង៤កញ្ចប់ធំនិងកាកថ្នាំចំហុយ1កញ្ចប់។
នៅព្រឹឹកថ្ងៃដដែលនេះលោកអធិការបញ្ជាក់ថានៅមិនទាន់ប្រគល់ទៅការិយាល័យប្រឆាំងគ្រឿងញៀននោះទេ ព្រោះកំពុងសួរនាំសិន ចំណែកទម្ងន់ក៏នៅពុំទាន់បានថ្លឹងដែរ៕
Tag: ជួញដូរគ្រឿងញៀន