ព្រឹតិ្តការណ៍ថ្មីៗ

អាចោរម្សៀត! លួច​ដោះខ្ចៅ​បូ​ឡុង​ផ្លូវ​រថភ្លើង​ប៉ូលិសឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

2 សប្តាហ៍ មុន 175 តូ សុផល

បាត់ដំបង​ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​ចូល​លួច​ខ្ចៅ​បូ​ឡុង សំរាប់ធ្វើ​ផ្លូវ​រថភ្លើង​។

កិច្ចប្រតិបត្តិការ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​នាទី​ព្រឹក ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​រ៉ា​រថភ្លើង ស្ថិតក្នុង​ភូមិ​រ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​។​ លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ បានអោយដឹងថា ជនសង្ស័យ​ទាំង​នាក់ ១-​ឈ្មោះ សូ ផុន ហៅ​ភិន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​រ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ (​អ្នក​លួច​) និង​២-​ឈ្មោះ តក់ សា​រួន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​រ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ (​អ្នកទទួល​ទិញ​)​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​វត្ថុតាង ខ្ចៅ​បូ​ឡុង​សំរាប់ធ្វើ​ផ្លូវ​រថភ្លើង សរុប​ចំនួន​១១០គីឡូក្រាម និង​បាន​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​អនុ​វត​តាម​នីតិវិធី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ