អាមេរិច៖ បើតាមប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្ស ០៥នាក់ ត្រូវបានសម្លាប់នៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)
នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯទីស្នាក់ការសារព័ត៌មាន កាសែតកាពីតូល (Capital Gazette) ក្នុងទីក្រុង អាន់ណាប៉ូលីស (Annapolis) នៃរដ្ឋ ម៉ារីឡេនដ៍ (Maryland)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
បុគ្គលិកនៅឯអគារ Capital Gazette នៅក្រុង Annapolis បាននិយាយថា គេបានបាញ់ចូលតាមកញ្ចក់ទ្វារចូលក្នុងបន្ទប់សារព័ត៌មាន។
ប៉ូលិសបាននិយាយថា វាគឺជាគោលដៅមួយដែលវាយប្រហារមកលើស្នាក់កាសែត ដែលបានទទួលនូវថ្មីៗនេះ”អំពើហិង្សា” គំរាមកំហែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។
បុរសជនជាតិស្បែកសម្នាក់ដែលមានវ័យ៣០ឆ្នាំ រស់នៅរដ្ឋ Maryland ត្រូវបានចាប់ខ្លួន និងបាននាំទៅសួរចម្លើយ ។
យោងតាមប៉ូលិសអាមេរិក មនុស្ស០៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ រីឯជនសង្ស័យស្បែកសម្នាក់មានអាយុប្រហែល ៣០ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួនហើយមនុស្សជាង ១៧០នាក់ ត្រូវបានគេជម្លៀសចេញពីអគារស្នាក់ការកាសែតខាងលើ ទៅកាន់កន្លែងមួយសុវត្ថិភាព។ ប៉ុន្តែភ្លាមៗមិនទាន់មានការអះអាងណាមួយ ពាក់ព័ន្ធនឹងមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ ដោយគ្រាន់តែប៉ូលិសបញ្ជាក់ថា ការបាញ់ប្រហារនេះ គឺជាការវាយប្រហារមានគោលដៅច្បាស់លាស់ ដោយមានសារព្រមានមួយផ្ញើទៅកាសែត Capital Gazette មុនករណីបាញ់ប្រហារនេះកើតឡើង។
គួរបញ្ជាក់ថា នៅពេលត្រូវចាប់ខ្លួន ជនសង្ស័យបានបដិសេធសហការជាមួយអាជ្ញាធរដោយរូបគេបានបំផ្លាញម្រាមដៃរបស់ខ្លួន ដើម្បីគេចវេសពីការបញ្ជាក់អត្តសញ្ញាណ ខណៈប៉ូលិសជឿជាក់ថា ជនសង្ស័យរូបនេះធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។ ចំណែកឯ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចូលរួមសម្ដែងមរណៈទុក្ខដល់ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរ៕
Tag: អន្តរជាតិ