ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីជនជាតិវៀតណា៨នាក់ លួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន 

2 សប្តាហ៍ មុន 249 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៣៥ នាទីក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ហាងកាត់សក់ABC ឆាយណាប៉ារីស ៨៨ ឆាយណាទីហ្វុង ផ្លូវលេខ១២៨(កម្ពុជាក្រោម) ភូមិ៤ ក្រុម២៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បានពិនិត្យឃើញមាន ជនបរទេសចំនួន ៨នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រុមប្រតិបត្តិការបានបញ្ជូនជនបរទេសចំនួន ៨នាក់ ខាងលើទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ