ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះហ្គេមបាញ់ត្រីធំ២កន្លែង សមត្ថកិច្ច និង អាជ្ញាធរខណ្ឌឬស្សីកែវ មើលរំលង!

4 ខែ មុន 157 តូ សុផល

ភ្នំពេញ ៖ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ទួលសង្កែ និងសង្កាត់ឫស្សីកែវ រអ៊ូរទាំ ជុំវិញផ្ទះបើក បនល្បែងប្រភេទហ្គេមបាញ់ត្រី បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ជាជម្រកបនល្បែង ជួញដូរនិងប្រើប្រាស់គ្រឿងញៀន កំពុងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋានហើយ ទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ បិទភ្នែក បិទត្រចៀក ធ្វើមិនដឹងមិនឮ ធ្វើជាមើលមិនឃើញ ត្រូវបានពលរដ្ឋរឹះគន់ថា ផ្ទះហ្គេមបាញ់ត្រីចំនួន ២ទីតាំង

ទី១ ស្ថិតនៅតមផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ។

ទី២ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយត្រូវបានម្ចាស់ ថៅកែ ហ្គេមបាញ់ត្រីទាំងនោះ បង់លុយប្រចាំខែឲ្យទៅលោក អធិការខណ្ឌ លោកអភិ បាលខណ្ឌ រួចហើយទើបធ្វើព្រងើយបែបនេះ ទុកឲ្យពលរដ្ឋរស់នៅក្បែរខាង រងការភ័យព្រួយ ពីសុវត្តិភាព ក្នុងការរស់នៅ របស់ពលរដ្ឋក្នុងមូលដ្ឋាន ។

ពលរដ្ឋបន្តទៀតថា មូលដ្ឋាន កើតមានចោរ ឆក់ ចោរលួច ចោរប្លន់ គ្រឿងញៀន ដើមចមជាបំណែកមួយផ្តើមចេញពី បនល្បែងទាំងនេះ រាល់ថ្ងៃ រាល់យប់ទៅហើយ ឃើញក្រុម អ្នក ញៀនល្បែងបាញ់ត្រី ញៀនថ្នាំ ជួញដូរ ថ្នាំញៀន ចេញចូលផ្ទះហ្គេមខាងលើ ដែលជាឱកាសមួយ ងាយចរាចេណ៍គ្រឿងញៀន ខណៈដែលសមត្ថកិច្ច អាជ្ញាធរ មិនមានវិធានការ បង្ក្រាប ទប់ស្កាត់ បណ្តោយឲ្យបើកដំណើរការ បនល្បែងលេងយ៉ាងសប្បាយ បង្កឲ្យអសន្តិសុខក្នុងមូលដ្ឋាន ។

ពលរដ្ឋលើកឡើងថា គ្មានទេឃុំ សង្កាត់ មានសុវត្តិភាព សម្រាប់ក្នុងសង្កាត់ពួកគាត់រស់នៅ ប័ណពត៌មានផ្សព្វផ្សាយ លក្ខណៈសម្បត្តិ៩យ៉ាង ភូមិសង្កាត់មានសុវត្តិភាព បានត្រឹមតែបិទ នៅសាលាខណ្ឌ អធិការដ្ឋាន តែប៉ុណ្ណោះ ចំពោះការអនុវត្តន៍ ទប់ស្កាត់ ឬបង្ក្រាប បទល្មើស ដូចជាសោះអង្គើយ បង្ក្រាបដែរតែខុសកន្លែង ដល់ចំកន្លែងឆ្នាំបាយ សមត្ថកិច្ច អាជ្ញាធរអត់ហ៊ាន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ