ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ លើរបៀបវារៈមួយចំនួន

4 ខែ មុន 145 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍  ១រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧:៣០នាទី
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានស.ស.យ.ក ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយសមាជិក សមាជិកា យុវជន សសយក ខណ្ឌដូនពេញ ដើម្បីត្រួតពិនិត្យ និងដឹកនាំរបៀបវារៈមួយចំនួន រួមមាន៖
១-ការរៀបចំកម្លាំងយុវជនសសយកខណ្ឌចូលរួម អបអរសាទរ ជាសាក្សី ព្រឹត្តិការណ៍លាក្រម៉ាវែងជាងគេបំផុតលើពិភពលោក ប្រព្រឹត្តិនៅថ្ងៃទី១ កក្កដា ២០១៨ ។
២-ការត្រួតពិនិត្យកម្លាំងយុវជនអ្នកសង្កេតការណ៍ សសយក ខណ្ឌដូនពេញ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ដែលប្រព្រឹត្តិទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ។
៣-ការចាត់យុវជនចូលរួមពិធីជួបសំណេះសំណាល ជាមួយលោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែនសំអន ប្រព្រឹត្តិទៅនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ