ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃនេះ ! ពេជ្ជឃាតលើទ្រូងផ្លូវផ្តាច់ជីវិត៦នាក់ របួស៧នាក់

2 សប្តាហ៍ មុន 116 តូ សុផល

ភ្នំពេញ ៖ បើយោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៨​លើក ( យប់​៥​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ រងរបួស​ធ្ងន់ ៧​នាក់​(​ស្រី​១​នាក់​) រងរបួស​ស្រាល ១​នាក់ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៧​នាក់ (​យប់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​ធុន​តូច ៧​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​(​ស្លាប់​២​នាក់​), កត្តា​យាន ១​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ៤​លើក​(​ស្លាប់​១​នាក់​) និង​ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) ។​

​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត​/​ក្រុង ៣​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​ធុន​តូច ៦​លើក ។​

​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តព្រះវិហារ ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ត្បូងឃ្មុំ ១​លើក ស្លាប់​២​នាក់​, កំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់ និង​ខេត្តកំពង់ធំ ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៨​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-២៨ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២២៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១២១​នាក់ របួស​សរុប ៣៥៧​នាក់ របួសធ្ងន់ ១៨៧​នាក់ របួសស្រាល ១៧០​នាក់ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ