ព្រឹតិ្តការណ៍ថ្មីៗ

មេក្លោងជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានហើយ!

2 សប្តាហ៍ មុន 72 តូ សុផល

 

ភ្នំពេញ៖ កម្លាំងនគរបាល សន្តិសុខ សហកាជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនប្រភេទម៉ាទឹកកក ដ៏សកម្មម្នាក់ នៅក្នុងមូលដ្ឋានដោយធ្វើការដក់ហូតបានថ្នាំមួយចំនួនធំ និងម៉ូតូ១គ្រឿងផងដែរ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានប្រាប់អោយដឹងថា ប្រតិបត្តិការបង្ក្រាបករណីមេក្លោងជួញដូរគ្រឿងញៀនខាងនេះ បានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តសេនីយ៍ ជួន សុវណ្ណ ស្នងការដ្ឋានរាជធានីភ្នំពេញ និង ជាអគ្គស្នងការរងនគរបាលជាតិ ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះចំណុច ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក អធិការរូបនេះ បានឲ្យដឹងទៀតថាជនសង្ស័យ  ឈ្មោះ ហ៊ុន ស៊ីថា  ប្រុស អាយុ ៣៧ឆ្នាំជាមុខសញ្ញាជួញដូរគ្រឿងញៀន តាមបណ្តោយផ្លូវវេងស្រេងក្រោយចាប់ខ្លួនជនសង្ស័យ   បានដក់ហូតបានម្សៅក្រាមថ្លាពណ៌ស ប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ធំម៉ូតូ ០១គ្រឿង និង ទូរសព្ទ័ ០១គ្រឿង

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំនិង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ