ព្រឹតិ្តការណ៍ថ្មីៗ

និស្សិតម្នាក់បានរងរបួសខ្ទេចមុខចំហៀងនឹងស្រី្តម្នាក់ទៀតរងរបួសជើងម្ខាង​

2 សប្តាហ៍ មុន 29 តូ សុផល

ភ្នំពេញ៖ និស្សិតម្នាក់បានរងរបួសខ្ទេចមុខចំហៀងនឹងស្រី្តម្នាក់ទៀតរងរបួសជើងម្ខាង​

ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកជ្រូកបើកលឿនជ្រុលបុកពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង​ ៤នឹង៣០នាទី​ថ្ងៃទី​ ២៨​ ខែ​មិថុនា​ ឆ្នាំ​ ២០១៨​ ស្ថិតនៅមុខសាលាបឋមភូមិឬស្សី​ សង្កាត់ស្ទឹង​មានជ័យ​ ខណ្ឌមានជ័យ​។

អ្នកបើករថយន្តមានឈ្មោះជួប ធារ៉ា អាយុ២៤ ភូមិឈូកសរ ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ

តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុនារីម្នាក់បានជិះម៉ូតូម៉ាកគុបជ្រុង​ រួមទាំងស្រ្តីម្នាក់ទៀតជិះម៉ូតូម៉ាកសេ១២៥​ ពណ៌ខ្មៅ​ ធ្វើដំណើរស្របទិសគ្នា​ តាមបណ្តោយផ្លូវ​មុនីរ៉េត​ ទិសដៅពីច្រមុះជ្រូកស្ទឹងមានជ័យឆ្ពោះមកចំការដូង​ ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តដឹកជ្រូកមួយគ្រឿងធ្វើដំណើរស្របគ្នជាមួយម៉ូតូ​ ហើយទំនងជាន់ហ្វ្រាំងមិនសីុក៏ជ្រុលបុករះម៉ូតូទាំងពីរគ្រឿងជិត២០ម៉ែត្រ​ បណ្តាលអោយនារីម្ចាសម៉ូតូគុបជ្រុងរងរបួសមុខនឹងខ្លួន​ ហើយស្ត្រីម្ចាស់ម៉ូតូសេ១២៥រងរបួសជើងម្ខាង​ត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកតៃកុងរថយន្តបងបានចុះពីលើរថយន្តព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេចាប់ប្រគល់អោយសមត្ថកិច្ច​ ឬឯម៉ូតូទាំងពីរគ្រឿងនឹងរថយន្តបង្កត្រូវរងការខូចខាត។

​ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យបានសហការជាមួយនគរបាលចរាចរណ៍រាជធានីភ្នំពេញចុះវាស់វែងអូសយកម៉ូតូនឹងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ​ រងចាំដោះស្រាយគ្នានាពេលក្រោយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ