ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងមូលដ្ឋាន និងការពារសុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

2 សប្តាហ៍ មុន 117 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃព្រស្បត្តិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ រដ្ឋបាលណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងមូលដ្ឋាន និងការពារសុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងមានការអញ្ជើញពី លោក លោកស្រី អភិបាលរង លោកនាយក នាយករងរដ្ឋបាល លោកអធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ លោកចៅសង្កាត់ទាំង៦ នាយប៉ុស្តិ៍នគរបាលទាំង៦ និងការិយាល័យពាក់ព័ន្ធ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ