ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនបុរស០៣នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធ ករណីចោរកម្ម (លួចម៉ូតូ)

4 ខែ មុន 17 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ០៣នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ

ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ។ កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៨វេលាម៉ោង១៧ និង៣០ល្ងាចនៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ១/ឈ្មោះ ពេជ្រ សីហា ហៅ ចាន់ សីហា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ២/ឈ្មោះ សុខ វីឆើត ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ។៣/ឈ្មោះ ជា ពិសិដ្ឋ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ បានឲ្យដឹងថាកាលពីរសៀលថ្ងៃ២៧មិថុនាការិយាល័យលោក បានសហការណ៍ជាមួយ ការិយាល័យនគរបាលចរាចរណ៍ជើងគោកដាក់គោដៅពិនិត្យនៅចំណុចខាងកើតនាគបាញ់ទឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាIconពណ៌ក្រហម-ស ក្រោយពិនិត្យក្រោមកែបម៉ូតូមានឧបករណ៍ល្មើសច្បាប់ក៍នាំខ្លួនមកសាកសួរហើយជនសង្ស័យបានសារភាពថាម៉ូតូខាងលើនាំខ្លួននិងបក្សពួក២នាក់ទៀតបានលួចនៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨វេលាម៉ោងប្រហែល ១២និង៣០ នាទី។

លោកបន្តទៀតថាបន្ទាប់ពីមានចម្លើយសារភាពពីជនសង្ស័យខាងលើ ការិយាល័យបានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនបានបក្សពួកបន្ត ០២ នាក់ បន្ថែមទៀត នៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែលថាម៉ូតូដែលក្រុមជនសង្ស័យលួចខាងលើនេះត្រូវបានម្ចាស់ដាក់នៅមុខផ្ទះអិុនធឺណែតនៅចំណុចខាងលើក្រោយពីជនសង្ស័យទាំង០៣នាក់លួចបានហើយអោយបក្សពួកម្នាក់ជិះចេញយកទៅលក់ចំណែក០២នាក់ទៀតចូលទៅអង្គុយលេងអិុនធឺណេតធ្វើមិនដឹងរឿងពេលដែលសមត្ថកិច្ចដាក់គោលដៅឃាត់បាននោះក៍ឈានទៅឃាត់បាន២នាក់ទៀតដែលកំពុងអង្គុយចាំនៅកន្លែងទីតាំងខាងលើតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់