ព្រឹតិ្តការណ៍ថ្មីៗ

ថៃចាប់ផ្តើម​ប្រតិបត្តិការខួង​ល្អាង​ភ្នំដើម្បី​រក​ក្មេងៗ​១២ដែល​បាត់​ខ្លួន

2 ខែ មុន 579 តូ សុផល

បាងកក ៖ អាជ្ញាធរថៃបានឱ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះ​កំពុងចាប់ផ្តើមជីកប្រហោង​មួយចូលទៅកាន់រូងភ្នំមួយកន្លែង

ជាទីដែលក្មេង​ជំទង់១២នាក់ និងគ្រូបង្វឹកបាល់​ទាត់របស់ពួកគេ​ម្នាក់ ត្រូវបានគេជឿជាក់ថា បានជាប់គាំងនៅ​ក្នុងល្អាងភ្នំ​ដោយសារទឹក​ជន់ខ្លាំង។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters​ ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថៃ លោក Anupong Paochinda បានបញ្ជាក់ថា ការ​រុក​រក​ក្រុម​កុមារ​ដែល​ជា​កីឡាករ​បាល់​ទាត់​មាន​អាយុ​ចន្លោះ​ពី១១ ដល់១៦​ឆ្នាំ និង​គ្រូ​បង្វឹក​របស់​ពួក​គេ ក្នុង​ល្អាង​ភ្នំ Tham Luang នៅ​តែ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ​ទេ។ ជម្រើស​ថ្មី​មួយ​នៃ​ការ​រុក​រក​នេះ គឺ​នឹង​ត្រូវ​ប្រើប្រាស់​ដែក​ខួង ដើម្បី​ចោះ​ជា​ចន្លោះ​ចូល​ទៅ​ក្នុង​ល្អាង​ភ្នំ។

សូមជម្រាបថា ក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់​បានបាត់ខ្លួន​យ៉ាង​អាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍​មកម្ល៉េះ រីឯក្រុមអ្នកជួយ​សង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់​នៅក្នុងល្អាងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើង​នៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជាល្អាងវែងជាង​គេបំផុតទី០៤ របស់ថៃ ដែលមានប្រវែងប្រមាណជា១០គីឡូម៉ែត្រ។

ពួកគេជាក្រុមបាល់ទាត់U16នឹងជាអ្នកជិះកង់ប្រចាំសាលាមួយនៅថ្ងៃអាទិត្យពួកគេក៍បានលេងបាល់ឈ្នះហើយក្មេងបីអ្នកដែលធ្លាប់ចូលទៅក្នុងរូងភ្នំនោះក៍បានបបួលគ្នាម្តងទៀតចូលទៅសរសេរឈ្មោះនឹងឈ្មោះក្រុមនឹងថតរូបម្តងទៀត។ ពេលដែលពួកគេចូលទៅបាន1គីឡូមេឃក៍បានភ្លៀងធ្វើអោយទឹកហូរចូលហើយក៍ត្រូវបានបិតជិតផ្លូវតូចដែលគេឆ្លងកាត់ប្រវែង១៥ម៉ែត្រ ទើបធ្វើអោយពួកគេមិនអាចដើរត្រលប់មកក្រោយបាន ។

ក្រុមអ្នកស្វែងរកបានចូលទៅរកពួកគេបានឃើញស្នាមជើងរបស់ពួកគេត្រឹមចំណុច3គីឡូនៃរូងភ្នំហើយពួកគេក៍បានឃើញនៅកាតាប.ទូរសព្ទ៍មួយគ្រឿង.នឹងស្បែកជើងដែលពួកគេធ្វើជាសញ្ញាព្រួយសំរាប់ប្រាប់ផ្លូវដែលគេទៅមុខ។

ហើយឧទ្ធម្ភាកចក្របានហោះនៅលើជុំវិញភ្នំនោះដើម្បីធ្វើជាសញ្ញាអោយពួកគេបានដឹងថាមានគេកំពុងតែជួយពួកគេ។

រូងភ្នំនោះមានចំងាយ១០គីឡូហើយនៅពេលនេះក្រុមរុករកបានចូលទៅដល់6គីឡូម៉ែតហើយតែរកមិនទានឃើញទៀតត្រង់ចំណុង3គីឡូនោះពួកគេក៍បានបាត់ស្នាមជើងេបស់ពួកគេព្រោះភ្លៀងបន្តរាល់ថ្ងៃអាចធ្វើអោយបាតស្នាមជើងរបស់ពួកគេ។

ហើយក្រុមរុករកបានធ្វើការទាំងយប់ ទាំងថ្ងៃ ហើយអ្នកស្រាវជ្រាវដែលល្បីជុំវិញពិភពលោកក៍បានធ្វើដំណើរទៅផងដែរដើម្បីជួលរុករកក្មេងៗទាំងនោះដែរ។

បញ្ចាក់រូងភ្នំមួយនេះមិនទាន់មាននរណាម្នាក់អាចចូលទៅដល់ក្នងនោះហើយក៍មិនដឹងថាក្នុងនោះមានអ្វីទេព្រោះមិនទាន់មានអ្នកស្រាវជ្រាវណាចូលទៅដល់ម្នាក់នោះទេ!ហើយអ្នកស្រុកនោះក៍មិនទាន់មានអ្នកណាម្នាក់ចូលទៅដល់នោះដែល។

កន្លែងដែលគេអាចចូលទៅលេងនោះត្រឹមតែកន្លែងដែលពួកគេដាក់កង់ប៉ុណ្ណោះហើយគ្រូដែលមានបារមីពូកែៗក៍បានទៅដល់នោះច្រើនដែលដើម្បីធ្វើពិធីបើកផ្លូវសែនព្រេងជូន។ ហើយគេបានសន្និដ្ថានថាពួកគេនៅរស់នៅឡើយ អាចនឹងដើរទៅមុខរហូតដើម្បីរកច្រកចេញ។

មកដល់ពេលនេះម៉ោងនេះនៅតែមិនមានដំណឹងពីក្រុមអ្នកនោះនៅឡើយ រយះពេលច្រើនថ្ងៃហើយគិតដល់ថ្ងៃនេះ ។

ហើយឧបសគ្គដែលធំបំផុតសម្រាប់ក្រុមសង្គ្រោះនោះ គឺភ្លៀង តែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ