ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់! បុរស់២នាក់បានស្លាប់ដោយរថយន្តដឹកឈើបុកទាំងកំរោល

2 សប្តាហ៍ មុន 341 តូ សុផល

ព្រះវិហារ ៖ បុរស២នាក់បានស្លាប់បាត់បង់ជីវិតនៅតាមដងផ្លូវដោយរថយន្តសណ្តោងរ៉ឺម៉កដឹកឈើ

មកបុកទាំងកំរោលក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ នៅចំណុចអូរផ្អាវ ភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

បើតាមលោកវរះសេនីយ៍ទោតៀម សង្គ្រាមអធិការនគរបាលស្រុកជ័យសែន បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨នេះថា មុនពេលកើតជនរងគ្រោះជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តសណ្តោងរ៉ឺម៉កដឹកឈើ បើកបរបញ្ច្រាសទិសគ្នា បានរេចង្កូតមកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលអោយធ្លាក់ផ្លូវស្លាប់ទាំង២នាក់តែម្តង។ ចំណែកអ្នកបើកបររថយន្តដឹកឈើនិងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំទាំងយប់។

លោកអធិការស្រុកបានបន្តទៀតថាជនរងគ្រោះដែលស្លាប់មានឈ្មោះទី១-ថាម សុវណ្ណធូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ និង ទី២-ឈ្មោះចាន់ ហុកសេង ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិតាប៉ោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោកអធិការបានបន្តថាក្រោយការពិនិត្យវាស់វែងរួច សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកវត្ថុតាងត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមច្បាប់។ លោកធ្វើការសន្និដ្ឋានថាករណីនេះអាចបណ្តាលមកពីរអ្នកបើកបររថយន្តងងុយដេក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ