ព្រឹតិ្តការណ៍ថ្មីៗ

ថន​ តារា​ បញ្ជាក់ពីគន្លឹះរស់នៅជាមួយស្វាមី​ រហូតដល់២ឆ្នាំ​ ព្រោះតែហេតុផលមួយ

4 ខែ មុន 424 តូ សុផល

ភ្នំពេញ៖​ តារាសម្តែង​ និងជាពិធីការិនី​ អ្នកនាង​ ថន​ តារា​ បានរៀបការសាងគ្រួសារ​ ជាមួយស្វាមី​ រយៈពេល២ឆ្នាំ​ បាត់ទៅហើយ​ ។

អ្វីដែលសង្កេតឃើញ​ បើទោះជា​អ្នកនាងរៀបការ២ឆ្នាំក៏ពិតមែន​ តែចំណងស្នេហ៍របស់អ្នកនាង​ នៅតែរឹងមាំ​ និងកាន់តែផ្អែមល្ហែមទ្វេដង។

តារាស្រីស្អាតសរ​ អ្នកនាង​ ថន​ តារា​ ក្រោយពីរៀបការជាមួយស្វាមី​ អ្នកនាងបានចាកចេញពីគ្រួសារ​ ពី​ស្រុកកំណើតទៅរស់នៅ​ តាមស្វាមី​ នៅប្រទេសថៃ​ ដែលធ្វើឲ្យទស្សនិកជនខ្លះ​ អាចគិតថាតារាស្រីរូបនេះ​ អាចនឹងបាត់មុខពីសិល្បៈទៅសម្ងំរស់នៅសោយសុខ​ ទ្រព្យស្វាមី​ មិនខ្វល់ពីអ្វីនោះទេ។

ប៉ុន្តែជារឿងនឹកស្មានមិនដល់​ តារាស្រីរូបនេះ​ បើទោះជារៀបការជាមួយស្វាមី​ ដែលមានទ្រព្យ​ និងមានតំណែងខ្ពស់​ ដែលអាចនិយាយបានថា​ អ្នកនាងមានតំណែងជាជំទាវ​ ទៅហើយនោះ​ នៅតែប្រឹងបង្កើតមុខជំនួញផ្ទាល់ខ្លួន​ បន្ថែម​ ដែលធ្វើឲ្យស្វាមីកាន់តែពេញចិត្ត​ និងស្រលាញ់អ្នកនាង​ កាន់តែខ្លាំងថែមទៀត។​

តួយ៉ាងបើគិតមកដល់ពេលនេះ​ រយៈពេល២ឆ្នាំហើយ​ ដែលអ្នកនាងរៀបការ​ តែបើនិយាយពីទំហំចិត្ត​ ការស្រលាញ់របស់ស្វាមីចំពោះអ្នកនាង​ នៅតែដដែលចាត់ទុកអ្នកនាង​ ជាព្រះនាងក្នុងបេះដូងជានិច្ច​ កាន់តែចាប់អារម្មណ៍នោះគឺ​ កូនប្រុសរបស់ស្វាមីអ្នកនាង​ ក៏ស្រលាញ់អ្នកនាងខ្លាំង​ បាត់មុខមិនបានទេ។​ ហើយបើមើលតាមរូបភាពមួយចំនួនដែលបង្ហោះ​ លាយឡំនិងសារបង្ហាញពីទំហំចិត្ត​ អ្នកនាងបានសរសេរថា​ “Happy anniversary our wedding 2 years រីករាយខួបអពាហ៍ពិពាហ៍ ២ ឆ្នាំ​ ទោះក្ដៅឬត្រជាក់ ទោះធ្ងន់ឬស្រាល ពាក្យថាអត់ធ្មត់នេះទេីបធ្វេីអោយយេីងរស់នៅជាមួយគ្នាបានសុខ “៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ