ព្រឹតិ្តការណ៍ថ្មីៗ

ឃាតកមុខអាក្រក់ ផ្តាច់ជីវិតមនុស្ស៨នាក់របួស១៥នាក់ នៅលើដងផ្លូវ

2 ខែ មុន 271 តូ សុផល

ភ្នំពេញ​ ៖​ បើយោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​២​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៨​នាក់​(​ស្រី​២​នាក់​)​ រង​របួសធ្ងន់​ ៦​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៩​នាក់​(​ស្រី​២​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៦​នាក់​(​យប់​១​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៦​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ៣​គ្រឿង​ និង​ កង់​ ១​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​៣​នាក់​)​ មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​៤​នាក់​),​ បត់​គ្រោះថ្នាក់​ ១​លើក​(​ស្លាប់​១​នាក់​),​ មិន​គោរព​សិទ្ធិ​ ១​លើក​,​ និង​ប្រជែង​ ១​លើក​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៨​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ២​លើក​ រថយន្ត​តូច​ ៤​លើក​ រថយន្ត​ធំ​ ២​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តសៀមរាប​ ១​លើក​ ស្លាប់​៤​នាក់​(​ស្រី​)​ របួស​៥​នាក់​(​ស្រី​២​នាក់​),​ ស្វាយ​រៀង​ ២​លើក​ ស្លាប់​១​នាក់​ របួស​៥​នាក់​(​ស្រី​១​នាក់​),​ កណ្តាល​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ ពោធិ៍សាត់​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្ត​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២៧​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២២០​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១១៥​នាក់​ របួស​សរុប​ ៣៤៩​នាក់​ របួសធ្ងន់​ ១៨០​នាក់​ របួសស្រាល​ ១៦៩​នាក់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ