ព្រឹតិ្តការណ៍ថ្មីៗ

អំណោយ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូន បណ្តាអង្គភាព និងសាលាបឋមសិក្សាចំនួន០៤ ក្នុងខេត្តបន្ទាយមានជ័យ

4 ខែ មុន 56 តូ សុផល

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែតនិងលោកស្រីពេជ ចន្ទមុន្នីរួមមាន កុំព្យូទ័រយួដៃចំនួន ០២គ្រឿង កុំព្យូទ័រលើតុ ចំនួន ០៤គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ០៣គ្រឿង និងថវិកាមួយចំនួនត្រូវបានប្រគល់ជូនបណ្តាអង្គភាព និងសាលាបឋមសិក្សាចំនួន០៤ ក្នុងខេត្តបន្ទាយមានជ័យ ។

ពិធីនេះបានធ្វើឡើងនៅក្នុងមន្ទីអប់រំខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីលោកនាយកសាលា តំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយចេកនិងក្រុមការងារលោកហ៊ុន ម៉ាណែត។

តំណាង នាយកសាលាបឋមសិក្សាទាំង៣ និងតំណាងការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្វាយចេកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រីដែលបានយកចិត្តទុកដាក់នៅក្នុងការគិតគូរពីសុខទុក្ខលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងតម្រូវការជាក់ស្តែងនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណនិងគុណភាពអប់រំ។

សូមបញ្ជាក់ថាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែតនិងលោកស្រី ដែលបានប្រគល់ជូន សាលាបឋមសិក្សាចំនួន០៤ ក្នុងខេត្តបន្ទាយមានជ័យរួមមាន
១-ជូនការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយចេក មាន
-កុំព្យូទ័រយួដៃ ចំនួន ០១គ្រឿង
-កុំព្យូទ័រយួលើតុ ចំនួន ០១គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន ០១គ្រឿង
២-ជូនសាលាបឋមសិក្សាអនុវត្ត
-កុំព្យូទ័រយួដៃ ចំនួន ០១គ្រឿង
-កុំព្យូទ័រយួលើតុ ចំនួន ០១គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន ០១គ្រឿងនិង
-ថវិកាមួយចំនួនសម្រាប់ចាក់ការ៉ូឡាទំហំ ៣០០ម២
៣-ជូនសាលាបឋមសិក្សាព្រះពន្លា
-កុំព្យូទ័រយួលើតុ ចំនួន ០១គ្រឿង
-កង្ហារពិដាន ចំនួន ១០គ្រឿងនិង
-ថវិកាមួយចំនួនសម្រាប់ចាក់ដីទីធ្លាក្នុងសាលា ចំនួន ០៥ឡាន
៤-ជូនសាលាបឋមសិក្សាអូរអំបិល
-កុំព្យូទ័រយួលើតុ ចំនួន ០១គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន ០១គ្រឿង
-កុំព្យូទ័រយួដៃ ចំនួន ០២គ្រឿង
-កុំព្យូទ័រយួលើតុ ចំនួន ០៤គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន ០៣គ្រឿងនិង
-ថវិកាមួយចំនួន

សូមរំលឹកថា អំណោយជាកុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រខាងលើនេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ខេត្តបន្ទាយមានជ័យកន្លងទៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ