ព្រឹតិ្តការណ៍ថ្មីៗ

Lexus RX300 ព្រលះគល់ឈើ ស្លាប់ចិនម្នាក់ របួស២នាក់

3 សប្តាហ៍ មុន 147 តូ សុផល

កំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថា នៅថ្ងៃទី២៧.០៦.២០១៨វេលាម៉ោង១៥.៥០នាទីមានរថយន្ត០១គ្រឿងម៉ាកLexus RX300ពណ៌ប្រផេះស្លាកលេខភ្នំពេញ 2Q-4921 ។សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តនេះបាន បើកបរមកពីទិសខាងកើតដឹកជន ជាតិចិនចំនួន៣នាក់ស្រី០១នាក់តៃកុងខ្មែរ០១នាក់ដល់ចំនុច គ.ម 89-90ភូមិទី៤ ឃុំត្រែងត្រយឹង បានវ៉ារថយន្ត១គ្រឿងទៀត ទើបរេចង្កូតទៅបុកគល់ឈើរបណ្តាលឲ្យស្លាប់ជន ជាតិចិន១នាក់ប្រុសមិនស្គាល់ឈ្មោះ និងរបួសធ្ងន់២នាក់ស្រី១នាក់ត្រូវរថយន្តពេទ្យយោធាថ្លុកតាសេកដឹកយកទៅសង្គ្រោះ។

រីតៃកុងមិនស្គាល់ឈ្មោះទេរត់គេចខ្លួនក្រោយពេលកើតហេតុ។ រថយន្តត្រូវប៉ូលិសយកទៅរក្សាទុក ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ