ព្រឹតិ្តការណ៍ថ្មីៗ

សិស្សវិទ្យាល័យ ជា ស៊ីម សាមគ្គី ២នាក់ ធ្វើសកម្មភាពឆក់តាមដងផ្លូវ ៤លើកត្រូវសមត្ថកិច្ចឃាត់ខ្លួន!

4 ខែ មុន 587 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១១និង០០ នាទី កម្លាំងជំនាញរបស់ការិយាល័យ បានអន្តរាគមន៍បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់នៅចំណុចផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៤ ករណី ៖

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ ម៉ាក IPhone6pluse ពណ៌ ទឹកមាស) នៅចំណុចមុខផ្ទះលេខ១១៨ ផ្លូវលេខ ១៣៨ ក្រុមទី ៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១១និង០០ នាទី ។

ជនរងគ្រោះ ឈ្មោះ ម៉េង ស្រីហួច ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និស្សិតឆ្នាំទី៥ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ ទូរសព្ទ័ដៃ ម៉ាក IPhone6pluse ពណ៌ ទឹកមាស ស៊ីមកាតលេខ ០៩៦ ៩ ៧៧៤ ៨៣៨

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់ ) នៅចំណុចផ្លូវសហពន្ធ័រ៉ុស្សី កែងផ្លូវលេខ ២០០៩ សង្កាត់ កាកាប ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១ និង ៣០ នាទី ។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ ទឹកប្រាក់ ) នៅចំណុចផ្លូវសហពន្ធ័រ៉ុស្សី កែងផ្លូវលេខ ២០០៩ សង្កាត់ កាកាប ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១ និង ៣០ នាទី។

លើកទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទម៉ាក OPPO ពណ៌ ទឹកប្រាក់) នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សំដៅមកវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២១ និង០០ នាទី។

ជនសង្ស័យ ឃាត់ខ្លួន

ទី១ ឈ្មោះ ពៅ វិចិត្រ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សថ្នាក់ទី ៨ E១ វិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះជួល ផ្លូវលេខមិនចាំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី២ ឈ្មោះ ប្រាក់ ចាន់ណារ៉ុង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សថ្នាក់ទី១២ F២ វិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៤ លេខតួ-លេខម៉ាស៊ីន ៩១៤៣៣២៧ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1066។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ