ព្រឹតិ្តការណ៍ថ្មីៗ

ទាល់តែពលរដ្ឋរិះគន់ ឬព័ត៌មានផ្សព្វផ្សាយ បានសង្កាត់រដ្ឋបាលព្រៃឈើស្នួល ចុះបង្ក្រាបបទល្មើសព្រៃឈើ

4 ខែ មុន 13 តូ សុផល

ក្រចេះ ៖ កម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈស្នួល ខេត្តក្រចេះ បង្ក្រាបចាប់ឃាត់រថយន្តដឹកឈើប្រភេទលេខ១បានចំនួន២រថយន្ត កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ តែត្រូវបានប្រជាពលរដ្ឋរឹះគន់ថា សង្កាត់រដ្ឋបាលព្រៃឈើស្នួល បង្ក្រាបបទល្មើសព្រៃឈើដូចយល់សប្តិទៅវិញ ខណៈដែលរថយន្ត មធ្យោបាយ នៅមានច្រើនរូបភាព ដែលដឹកជញ្ជូនឈើឆ្លងកាត់ ភូមិសាស្រ្តស្រុកស្នួល ដូចហែរកឋិន បែរជាជំនាញធ្វើជាមើលមិនឃើញទៅវិញ ហើយនៅពេលពលរដ្ឋរិះគន់ ឬព័ត៌មានផ្សព្វផ្សាយ ទើបដាក់កម្លាំងចុះចាប់ តែយូរៗម្តង ។

តាមប្រភពពត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះរដ្ឋបាលព្រៃឈើស្រុកស្នួល ជាមួយរដ្ឋបាលស្រុកឆ្លួង ធ្វើការឃាត់រថយន្តដឹកឈើប្រភេទឈើលេខ១ ចំនួន២រថយន្ត មួយគ្រឿងម៉ាកសាំយ៉ុង និងមួយគ្រឿងទៀតម៉ាកស្តារិច កែទ្រុង ។ រថយន្តដឹកឈើទាំង២គ្រឿងត្រូវបានឃាត់នាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួលដើម្បីចាត់ការតាមការគួរ ។

តែបើតាមប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តដឹកឈើរាល់តែថ្ងៃ រាល់តែយប់ មធ្យោបាយដឹកជញ្ជូន មិនត្រឹមរថយន្តសាំយ៉ុង ឬស្តារិចប៉ុណ្ណេះទេ មានដល់ទៅរថយន្តទ្រុង ខ្នាតធំ គោយន្តច្នៃ ដឹកលើសពីនេះផង ឆ្លងកាត់រាល់តែថ្ងៃ យប់ តែប្រហែលក្រុមរថយន្តទាំងនោះគេមានច្បាប់ហើយ ទើបជំនាញអត់ចាប់ ធ្វើជាដេកលក់ធ្វើមិនដឹង ហើយរថយន្ត២គ្រឿងខាងលើ ថាអត់ច្បាប់អនុញាតិទើបបង្ក្រាបចាប់ឃាត់ ។

ពលរដ្ឋបន្តទៀតថា សង្កាត់រដ្ឋបាលព្រៃឈើ ស្នួល រាល់ថ្ងៃ បង្ក្រាបបទល្មើសព្រៃឈើដូចយល់សប្តិ សង្ស័យរថយន្តដឹកឈើណាអត់បង់លុយ ចាប់ឃាត់ថាឈើអត់ច្បាប់ តែបើនិយាយត្រូវបង់លុយគ្រប់ ចង់ដឹករថយន្តប៉ុនទូរថភ្លើង ក៏មិនខ្វល់ ដេកលក់បាត់ ឆ្លើយថាអត់ដឹង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ