ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសរកឃើញគ្រឿងញៀន​១,៥ គីឡូក្រាម​​ក្នុង​ពាន World Cup ចម្លង​

3 សប្តាហ៍ មុន 142 តូ សុផល

អា​ហ្ស​ង់​ទីន ៖ សមត្ថកិច្ច​អា​ហ្ស​ង់​ទីន​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន និង​កញ្ឆា​សរុប​ចំនួន​១,៥ គីឡូក្រាម

​ដែល​លាក់​នៅក្នុង​ពាន World Cup ក្លែងក្លាយ​សម្រាប់​លក់​ឲ្យ​អ្នកគាំទ្រ​និង​រឹបអូស​កាំភ្លើង​ពីរ​និង​ឡាន​ពីរ​គ្រឿង​ផងដែរ​។

​ក្នុង​ប្រតិបត្តិ​ការណ៍​គ្រឿងញៀន​ខុសច្បាប់​នេះ​សមត្ថកិច្ច​នៅ​ទីក្រុង Buenos Aires បាន​ឃាត់​ជនសង្ស័យ​ចំនួន​៦ នាក់ ដែល​លាក់​ថ្នាំញៀន​ក្នុង​ពាន World Cup មាន​ពណ៌​មាស និង​ពណ៌​ទង់ជាតិ​អា​ហ្ស​ង់​ទីន ស​-​ផ្ទៃមេឃ​នៅ​ផ្នែក​ខាងក្រោម​។​

​ក្រុមមន្ត្រី​បាន​និយាយថា​ក្រុម​ឈ្មួញ​បាន​លាក់ទុក​ញៀន​ប្រភេទ​កូកាអ៊ីន ពាន World Cup នេះហើយ​ចាប់ផ្ដើម​លក់​និង​ចែកចាយ​ក្នុងអំឡុង​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​នេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ