ព្រឹតិ្តការណ៍ថ្មីៗ

អាឆ្លាម ព្រលះអ្នកជិះម៉ូតូ ស្លាប់៤នាក់ របួស៥នាក់

2 ខែ មុន 78 តូ សុផល

សៀមរាប ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់និងរបួស៥នាក់ដោយរថយន្តឆ្លាមរ៉េចង្កូតទៅបុកម៉ូតូ ក្នុងទិសដៅច្រាស់គ្នា

នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅមុននេះបន្តិច។

បើតាមមន្ត្រីនគរបាលចរាចរណ៍ស្រុក បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីថ្ងៃ១៥កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ក ព ស ២៥៦២ ត្រូវថ្ងៃទីខែ២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិដំណាក់ស្លាញឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

លោកបន្តថា ករណីនេះបង្កដោយរថយន្តឆ្លាមពណ៌ស្លូញ ពាក់ផ្លាកលេខភ្នំពេញ2Q-0932 បើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បើកពីលិចទៅកើតដឹកអ្នកដំណើរ៤នាក់ បានបុកជាមួយម៉ូតូC125 ព័ណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ធ្វើស្រែ ស្នាក់នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បើកពីកើត ទៅ លិច ដោយដឹកប្រពន្ធនិងកូន២នាក់។ បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូ០៤នាក់ស្លាប់ និងរងរបួសស្រាល០៥នាក់អ្នកជិះរថយន្ត។

ខូចខាតរថយន្ត០១គ្រឿងធ្លាក់ស្នាមភ្លោះនិងខូចខាតម៉ូតូ ០១គ្រឿង។

បន្ទាប់ពីកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីចាត់ការតាមផ្លូវច្បាប់។

ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ