ព្រឹតិ្តការណ៍ថ្មីៗ

ឡានក្រុង បុកជាមួយឡានបែនដឹកដី ស្លាប់ និងរបួស៥នាក់

3 សប្តាហ៍ មុន 120 តូ សុផល

ស្វាយរៀង ៖ រថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រជ្រុលទៅបុករថយន្តបែនដឹកថ្មពេញទំហឹង

បណ្តាល់ឱ្យ ស្លាប់ម្នាក់ រងរបួសធ្ងន់៣នាក់ និងរងស្រាលម្នាក់នៅស្រុកស្វាយទាបខេត្តស្វាយរៀង ។

តាមសេចក្តីរាយការណ៍ ព័ត៌មានបឋមឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ភ្លាមៗនិង៤នាក់ទៀតរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងនោះមានដាច់ប្រអប់ដៃម្នាក់ផងដែរ។

សេចក្តីរាយការណ៍ថា ដោយសាររថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រ ហើយជ្រុលទៅបុករថយន្តបែនដឹកថ្ម ដែលបើកបញ្ច្រាស់ទឹសគ្នា។

បើតាមមន្ត្រីនគរបាលប្រាប់ឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨នង៣០នាទីព្រឹក ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ជនរងគ្រោះទាំងអស់ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ។

នគរបាលបញ្ជាក់ផងដែរថា មនុស្សជិះលើរថយន្តក្រុងនេះ មានចំនួន២៤នាក់ហើយអ្នករងគ្រោះ ស្លាប់និងរបួសទាំងអស់៥នាក់។

ក្រោយកើតហេតុសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ ចំណែករថយន្តទាំង២យកទៅរក្សាទុកនៅស្នងការខេត្តស្វាយរៀង រងចាំដោះស្រាយតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ