ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីជួញដូរថ្នាំញៀន

2 ខែ មុន 83 តូ សុផល

បាត់ដំបង៖ ជនសង្ស័យពីរនាក់ជួញដូរគ្រឿងញៀនត្រូវកម្លាំងករិយាល័យប្រឆាំងគ្រឿងញៀន

ស្ទាក់ឃាត់ខ្លួននៅចំណុចភូមិព្រៃតូច ឃុំមោង ស្រុកមោងឫស្សីរួមទាំងវត្ថុតាងតាមភាពជាក់ស្តែង។

ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខាងលើ។

វត្ថតាងដែលសមត្ថកិច្ចដកហុតបានរួមមាន៖ម៉ាតឹកកក ចំនួនថង់ ទម្ងន់១១២.៩៤ក្រាម រថយន្តលុចសុីស RX300 ពណ៌ស១គ្រឿងកាំភ្លើងខ្លីម៉ាករ៉ុឡូ១ដើម គ្រាប់ចំនួន១២គ្រាប់ កាបូបលុយ២និងចញ្ជីងថ្លឹង១។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យឈ្មោះ ១_មឿន សេងអ៊ូ ផេទប្រុស អាយុ៣៣ឆ្នាំ រស់នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ២_ឡេង តេងឡុង ភេទប្រុស អាយុឯ៣ឆ្នាំរស់នៅភូមិត្រពាងឃ្លឹង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវកម្លាំងជំនាញកមសាកសួរនិងកសាងសំណុំរឿងរួមទាំងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ