ព្រឹតិ្តការណ៍ថ្មីៗ

យុវសិស្សម្នាក់ រងរបួសធ្ងន់ខណះជិះម៉ូតូទៅរៀនបុកជាមួយរថយន្ត

4 ខែ មុន 58 តូ សុផល

ភ្នំពេញ៖យុវសិស្សម្នាក់រងរបួសធ្ងន់ពេលជិះម៉ូតូទៅសាលារៀនទៅបុកជាមួយរថយន្តបត់ឆ្លងផ្លូវ

កាលពីម៉ោង១៣និង០០នាទីរសៀលថ្ងៃទី២៧មិថុនា២០១៨នៅផ្លូវ៥៩៨កែងផ្លូវបេតុងភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

យុវជនរងគ្រោះឈ្មោះ បុង សុភាព ២០ឆ្នាំមុខរបរ សិស្ស ស្នាក់ភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ចំណែកអ្នកបើករថយន្តឈ្មោះអឿ វុទ្ធី អាយុ២៥ឆ្នាំស្នាក់នៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពបានប្រាប់ថាមុនកើតហេតុឃើញយុវសិស្សរងរបួសខាងលើជិះម៉ូតូម៉ាកឌ្រឹមសង់ពណ៌ខ្មៅម្នាក់ឯងមកពីជើងទៅត្បូងលើកំណាត់ផ្លូវ៥៩៨ខណះមកដល់ផ្លូវកែងខាងលើមានរថយន្តកូរ៉េប្រភេទដឹកទំនិញបើកមកពីត្បូងលើផ្លូវ៥៩៨ដូចគ្នាហើយបានបត់ឆ្វេងមកទិសខាងលិចលើផ្លូវបេតុងវិញមិនទាន់បត់ផុតផងក៍ទៅបុកជាមួយម៉ូតូនិងកិនជាប់ពីក្រោមរថយន្តចំណែកយុវសិស្សខាងលើរងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកតាមរឺម៉កទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះ។

ក្រោយហេតុការណ៍កើតឡើងផ្នែកជំនាញចរាចរណខណ្ឌបានចុះមកវាស់វែងយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ