ព្រឹតិ្តការណ៍ថ្មីៗ

មួយរាត្រី ជ​​​ន​​​ស​​​ង្ស័​​យ​​​១២​​នា​​​ក់ ​ត្រូ​វ​ស​ម​ត្ថ​​កិ​​​ច្ច​ឃា​​ត់​ខ្លួន​ ​​ពាក់​​​ព័​​​ន្ធ​​​គ្រឿ​ង​ញៀ​ន​

2 ខែ មុន 1010 តូ សុផល
ភ្នំពេញ​​​​​​​​​​​​​​​ ​​​​​​​​​​​​​៖​ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ម៉ោងប្រហែល ២០ និង៤៥ នាទី ត្រង់ចំនុចបន្ទប់ជាន់ទី១ ផ្ទះលេខ១៨ ផ្លូវលំ ក្រុមទី២
 ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ បានធ្វើការនាំខ្លួន ជនសង្ស័យចំនួន៤នាក់។

ជនសង្ស័យ ទី១ ឈ្មោះ ជីម វាសនា ភេទ ប្រុស អាយុ៣៨ ឆ្នាំ មុខរបរបើកបរឡាន ស្នាក់នៅភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ទី២ ឈ្មោះ តាន់ មិនា ភេទ ស្រី អាយុ១៨ ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិព្រៃកំបុត្រ សង្កាត់ចោមចៅទី២ ទី៣ ឈ្មោះ សេង ញ៉ ភេទ ស្រី អាយុ៦៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិកំបុត្រ សង្កាត់ចោមចៅទី២ និងទី៤ ឈ្មោះ រស់ សុភក្រ័ ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ ផ្ទះជួល ភូមិត្រពាំងសាលា សង្កាត់ពងទឹក
ខណ្ឌដង្កោ ។

វត្ថុតាងដែលចាប់យកបានរួមមាន៖  ក្រាមសថ្លា ចំនួន២៨កញ្ចប់ ក្នុងនោះមាន កញ្ចប់ធំ ចំនួន ៣កញ្ចប់ កញ្ចប់ណ្ដាលចំនួន ២កញ្ចប់ កញ្ចប់តូចចំនួន២៣ កញ្ចប់ សង្ស័យថាជាគ្រឿងញៀន និងឧបករណ៏សំរាប់ជក់គ្រឿងញៀនមួយចំនួន ។

ដោយឡែក កម្លាំងនគរបាលចោមចៅ១ បានឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោ២២ និង៣០ នាទីនៅចំនុចមុខក្លឹបស្ពាយឌឺ នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ជនសង្ស័យទី១ ឈ្មោះស៊ូ រក្សសារ ភេទប្រុស អាយុ២០រស់ នៅភូមិព្រៃទារសង្កាត់ចោមចៅ៣ និង ទី២ ឈ្មោះ កេត ឧសភា ភេទប្រុស អាយុ១៨ រស់នៅផ្ទះជួលភូមិឃ្មួញ សង្កាត់ឃ្មួញ ហេយបានឆែកឆេរឃេញម្សៅសរក្រាមចំនួន៨កញ្ចប់តូច។

ហើយនៅយប់នៅថ្ងៃ២៦ ខែ មិថុនា វេលាម៉ោង២២ នឹង១០នាទីយប់នាទី នៅចំនុចភូមិគោកចំបក់សង្កាត់ចោមចៅ១ បានឃាត់ខ្លួនអ្នកប្រេប្រាស់គ្រៀងញៀនចំនួន៦នាក់បន្ថែមទៀត

ទី១ ឈ្មោះអែម ម៉ងភេទ ប្រុស ទី២  ឈ្មោះវ៉ង្ស សុលា ភេទ ប្រុស ទី៣ ឈ្មោះ វ៉ាន់ ណារ៉ា ភេទ ប្រុស ទី៤ឈ្មោះ ម៉ូល អែល ភេទប្រុស ទី៥ ឈ្មោះ ម៉ូល ឈិន ភេទ ប្រុស និង ទី៦ ឈ្មោះ គង់ សាន់ណី ភេទប្រុស។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់