ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់តែដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍តាមផ្លូវសោះ ឃាត់ខ្លួនយុវជនម្នាក់មានថ្នាំញៀនទៀត

3 សប្តាហ៍ មុន 231 តូ សុផល

ភ្នំពេញ ៖ យុវជនម្នាក់ ខណៈដែលជិះម៉ូតូឌុបឆ្លងកាត់គោលដៅត្រួតពិនិត្យ អនុវត្តន៍ច្បាប់ចរាចរណ៍ ប្រទះឃើញមានថ្នាំញៀនមួយកញ្ចប់ដែលលាក់ទុកនៅជាប់នឹងខ្លួនទើបត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង កាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ សឹង្ហ លីន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរជាងជួសជុលរថយន្ត នៅក្រោយវត្តតាំងកសាងខាងជើង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ ចំណែកអ្នករត់ម៉ូតូឌុប ឈ្មោះសុឹម ភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យជិះម៉ូតូឌុបមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-9004 ធ្វើដំណើរឆ្លងកាត់ គោលដៅត្រួតពិនិត្យ ពង្រឹងច្បាប់ចរាចរណ៍ដោយជិះពីជើងទៅត្បូង ដោយឃើញជនសង្ស័យ គ្មានពាក់មួកសុវត្តិភាព ឃាត់ត្រួតពិនិត្យ ស្រាប់តែប្រទះឃើញ ជនសង្ស័យ ឈ្មោះ សឹង្ហ លីន មានថ្នាំញៀន១កញ្ចប់លាក់នៅខ្លួន ហើយឃាត់ខ្លួនតែម្តង ថ្នាំញៀនមួយកញ្ចប់ខាងលើនេះជនសង្ស័យបានសារភាពថាទិញក្នុងតំម្លៃ ៦០ដុល្លាដោយណាត់គ្នាមកយកនៅជិត្តវត្តសំរោងអណ្តែតគោលបំណងយកមកចែកចាយបន្តប៉ុណ្ណោះ។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ