ព្រឹតិ្តការណ៍ថ្មីៗ

បញ្ចប់កុងត្រាជួល រើចេញពីផ្ទះមិនបាន៥នាទីផង ឆេះផ្ទះផ្អើលសមត្ថកិច្ចទាំងព្រឹក

2 ខែ មុន 189 តូ សុផល

ភ្នំពេញ ៖ ផ្ទះមួយល្វែង ម្ចាស់បានជួលឲ្យជនជាតិអូស្រ្តាលី បើករបរការងារកែច្នៃសម្ភារៈ ខណៈដែលកុងត្រាត្រូវបានបញ្ចប់ក្នុងចុងខែម្ចាស់ផ្ទះតម្រូវឲ្យចាកចេញបញ្ឈប់កុងត្រា គ្រាន់តែចាក់សោរផ្ទះចេញផុតមិនបាន៥នាទីផង ផ្ទះបានឆេះតាមក្រោយ បង្កឲ្យភ្ញាក់ផ្អើល និងសង្ស័យជារឿងចេតនាដុតបំផ្លាញ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៥៤អុឺ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្លង់ ខណ្ឌសែនសុខ ។

តាមប្រភពពីប្រជាពលរដ្ឋដែល មានវត្តមាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើបានជួលឲ្យទៅជនជាតិអូស្រ្តាលី បើកធ្វើរបរ កែច្នៃ កំប៉ុងស្រាបៀ និងចាក់ពុម្ភ ហើយត្រូវបានចប់កុងត្រានៅក្នុងចុងខែនេះតែម្តង ម្ចាស់ក៏ឈប់បន្តឲ្យជួលទៀតដែរ តម្រូវឲ្យអ្នកជួល ជាជនជាតិបរទេសរូបនោះ រើឥវ៉ាន់ សម្ភារៈ ចាកចេញ ។ប្រភព បានបន្តទៀតថា នៅមុនពេលកើតហេតុ ក្រោយពីជនជាតិអូស្ត្រាលីរូបនោះ រើឥវ៉ាន់ មួយចំនួនជិះម៉ូតូចាកចេញភ្លាម សឹងមិនបាន៥នាទីផង ស្រាប់តែគេឮសូរសម្លេងផ្ទុះ ហើយភាយក្លិនសាំងក្រអូប រួចឆេះ ហុយផ្សែងចេញពីក្នុងផ្ទះខាងលើនេះតែម្តង ។

គ្រាន់តែអគ្គីភ័យឆាបឆេះភ្លាម ពលរដ្ឋក្បែរខាងជួយ គាស់ ទ្វារ បាញ់ទឹក យកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ភ្លើង ហើយក៏មានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង មកជួយដែរ តែមិនបានបានបាញ់ទឹកដោយសារភ្លើងបានរលត់ទៅវិញហើយ ។

អគ្គីភ័យមួយចម្អិនកំពឹសខាងលើ បណ្តាលឲ្យសម្ភារៈក្នុងផ្ទះរងការខូចខាត ហើយសមត្ថកិច្ច រកឃើញធុងហ្គាសចំនួន៤ធុង និងប៊ីដុងសាំងក្រអូប ដែលប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើ ជនបរទេសរូបនោះ ជាអ្នកដុត ហើយចាកចេញទៅបាត់ ។

តែគ្រោះអគ្គីភ័យខាងលើ គ្រាន់តែខូចខាតសម្ភារៈក្នុងផ្ទះ មិនបានបង្កគ្រោះថ្នាក់ឆេះរាលទៅផ្ទះផ្សេង ឬ បង្កឲ្យអ្នកណារងរបួសដែរ សមត្ថកិច្ច បន្តស្រាវជ្រាវ ស្វែងរក ជនបរទេសរូបនោះ ហៅមកសាកសួរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ