ព្រឹតិ្តការណ៍ថ្មីៗ

ចោរលួចគាស់យកស្លាកលេខរថយន្ត២គ្រឿង យកទៅបាត់ នៅសង្កាត់ទឹកថ្លា

1 ឆ្នាំ មុន 132 តូ សុផល

ភ្នំពេញ ៖ សារជាថ្មីទៀតហើយ ដែលក្រុមចោរលួច ដោះយកស្លាកលេខរថយន្ត ហាយឡែនឌ័រចំនួន២គ្រឿង ដែលម្ចាស់ចតទុក នៅដីឡូត៍ខាងក្រោយស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកទៅបាត់ ទើបនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ទើបម្ចាស់ដឹង រត់ទៅប្តឹងសមត្ថកិច្ច ។

តាមប្រភពនៅកន្លែងកើតហេតុ រថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-0778 មានម្ចាស់ឈ្មោះ អុឹម លីន ។ និងរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ដូចគ្នា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4258 មានម្ចាស់ឈ្មោះ ស៊ុំ ផល្លា ។ ម្ចាស់រថយន្តទាំង២គ្រឿង មានទីលំនៅ កន្លែងកើតហេតុ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា រថយន្តគាត់ចតទុកដាក់ ត្រង់ចំណុចខាងលើរាល់យប់ ថ្ងៃ ស្រាប់តែនៅព្រឹកថ្ថៃទី២៧ ខែមិថុនានេះ ភ្ញាក់ពីដំណេក ចេញមក ស្រាប់តែ ឃើញរថយន្តទាំង២គ្រឿង ត្រូវបានជនសង្ស័យ លួចដោះ កាច់យកស្លាកលេខ មុខ-ក្រោយ បាត់អស់ ទើបឆោឡោ នាំគ្នារត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ ឲ្យជួយអន្តរាគមន៍ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ