ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ៖ ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ សូមទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ

2 ខែ មុន 126 តូ សុផល

ភ្នំពេញ៖ លោក ហែមដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បើកការរដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកមួយខ្សែមានប្រវែង២៧៣ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពិធីបើកការដ្ឋានខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៨ ដោយមានការចូលរួមពី អភិបាលរងខណ្ឌ អធិការរង នគរបាលខណ្ឌពោធិ៍សែនជ័យ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ព្រមទាំងលោក លោកស្រីជាមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិជាច្រើនរូប និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ប្រាប់ថា ផ្លូវដែលបើកការដ្ឋានជួសជុលនាព្រឹកនេះ គឺចាក់បេតុងឆ្អឹងដែកមានប្រវែង២៧៣ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលជាមូលនិធិរបស់សាលាខណ្ឌពោធិ៍សែនជ័យ ។

ផ្តាំផ្ញើរក្នុងឳកាសនោះ លោក ហែម ដារិទ្ធិ សុំចិត្តប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការល្អជាមួយអាជ្ញាធរ ឬក្រុមហ៊ុន ធ្វើផ្លូវដើម្បីពន្លឿនការស្ថាបនាបានកាន់តែឆាប់រហ័ស ជាពិសេស ជួយពិនិត្យតាមដានកំឡុងពេលដែលក្រុមហ៊ុន ស៊ី ស៊ី អ៊ី អេស អ៊ិន អ៊ីជីនារីង សឺវីស ដាក់គ្រឿងចក្រធ្វើផ្លូវ ក្រែងមានភាពមិនប្រក្រតី សូមរាយការណ៍មកមន្ត្រីជំនាញ ឬ មក លោកជាអភិបាលខណ្ឌផ្ទាល់ក៍បាន។ ក្រោយពេលទទួលបានផ្លូវបេតុងដ៏ល្អនេះហើយ សូមជួយថែទាំអោយបានល្អប្រសើរ ទុកប្រើប្រាស់អោយបានយូរ ។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ សូមអរគុណ ចំពោះបងប្អូនទាំងអស់ ដែលតែងតែចូលរួម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ នាំសន្តិភាព ពេញលេញអោយកម្ពុជា ចេញផុតពីភ្នក់ភ្លើងសង្គ្រាម រហូតមានការរីកចំរើនគ្រប់វិស័យដូចបច្ចុប្បន្ន។

កិច្ចបញ្ចប់នៃកម្មវិធី លោក ហែម ដារិទ្ធិ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបំពេញកាត ព្វកិច្ច ជាពលរដ្ឋល្អ ដោយត្រូវទៅបោះឆ្នោត អោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមបន្តគាំទ្រ គណបក្ស ប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី២០ គឺគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ