ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋស្រែកយំសូម សម្តេចតេជោ ជួយអន្តរាគមន៍ផង ករណី លោក អ៊ុយ វ៉ិត មេគយច្រក​ភ្នំដី​ (គីឡូ១៣) កៀបជំរិតយកលុយ

4 ខែ មុន 467 តូ សុផល

ខេត្តបាត់ដំបង​៖​ សំលេងប្រជាពលរដ្ឋ​ស្រែកយំ​យ៉ាងទ្រហឹងអឺងកង​តវ៉ា ​ចំពោះការកៀបជំរិតយកលុយ​ពីមន្ត្រីគយកូនចៅ​លោក អ៊ុយ វ៉ិតប្រធានការិយាល័យ​គយ និងរដ្ឋាករ​ច្រកទ្វារអន្តរជាតិ​ភ្នំដីហៅគីឡូ១៣ ក្នុងស្រុក​សំពៅលូន​ ខេត្តបាត់ដំបង​ ដែល លោក អ៊ុយ វ៉ិត កំពុងតែយក​តួនាទីនិងអំណាច​បើកដៃឱ្យ​មន្រ្តីរបស់ខ្លូនដាក់កុងត្រូលបន្ថែមទៀត ដើម្បីកៀបជំរិត​ឆៅៗ យកលុយពីប្រជាពលរដ្ឋដឹកទំនិញបន្តិចបន្តួចឆ្លងព្រំដែន​ខ្មែ-​ថៃ​ កាលពីពេលថ្មីៗ នេះ​ប្រជាពលរដ្ឋ​និងអាជីវករ​បានត្អូញត្អែ​ប្រាប់ឱ្យ​ដឹងថា លោក​មេគយប្រចាំច្រកភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង លោក អ៊ុយ វ៉ិត ប្រធាន ។

ការិយាល័យគយ ច្រកភ្នំដីនេះ​កំពុងដាក់គំនាបកៀបសង្កត់​មកលើប្រជាពលរដ្ឋខ្លាំងណាស់​គឺមួយថ្ងៃៗឮសូរតែក្រុមប្រជាពលរដ្ឋ​និងអាជីវករ​​រអ៊ូរទាំ​​ចំពោះមន្ត្រី​គយជំរិតទារលុយច្រើនៗ​អ្នកខ្លះស្រែក​ទ្រហោយំសោក​ដោយការតវ៉ាមិនឈ្នះគេ​ព្រោះតែ​លោកអ៊ុយ វ៉ិត មិនចេះអាណិតប្រជាពលរដ្ឋខ្មែ​រក្រីក្រ​ខំប្រឹងរកស៊ី​បន្តិចបន្ទួច​ត្រដាបត្រដួស​ ហើយលោកអ៊ុយ វ៉ិត មេគយមុខលុយ មិនយល់យោគ​លើកលែង​ឬ​បន្ធូបន្ថយ​ឱ្យខ្លះ​ទេ​ពួកគេដឹងតែពីលុយចូល​ហោប៉ៅខ្លួន​ប៉ុណ្ណោះ​ប្រជាពលរដ្ឋ​បានសំដែង​​ពីភាពហ្ម​ងសៅ​មកកាន់សារព័ត៌មានយើងថា​លោកអ៊ុយ វ៉ិត ម្នាក់ហ្នឹង​ហើយ​ដែល​ជាអ្នក​បើកដៃឱ្យ​មន្ត្រីគយក្រោមឱវាទ ដាក់កុងត្រូលជជុះ ចាំជំរិតយកលុយពីអ្នករត់តាក់ស៊ី អ្នកបើករថយន្ត ដឹកជញ្ជូនទំនិញ និងពីឈ្មួញតូចតាចដឹកបន្លែផ្លែឈើដោយគ្មានវិកិយប័ត្រត្រឹមត្រូវឡើយ សូម្បីអ្នក​អូសរទេះបន្លែ ទឹកក្រូច ទឹកផ្លែឈើ កំប៉ិកកំប៉ុកនិងរទេះអេតចាយក៏ក្រុមមន្ត្រីគយ កូនចៅ លោក អ៊ុយ វ៉ិត មិនលើកលែងដែរ ទោះបីជាដឹងថាពួកគាត់រកមួយថ្ងៃរស់មួយថ្ងៃ​ក៏​ដោយ​ គឺ​កុងត្រូលជជុះរបស់មន្ត្រីគយក្រោមឱវាទលោក អ៊ុយ វ៉ិត ដែលស្ថិតនៅត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចាំស្ទាក់ជំរិតយកលុយយ៉ាងពេញបន្ទុកមិនឱ្យអ្នកណាមួយរួចខ្លួនបាននោះទេ​ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា​ចុះហេតុអ្វីបានជាលោកអ៊ុយ វ៉ិត មានអំណាចខ្លាំងក្លា​ម៉្លេះ​ហ៊ាន  ជិះសេះលែងដៃ​បង្កើតកុងត្រូលជជុះ​ប្រឆាំងនឹង បទបញ្ជាប្រមុខរាជរដ្ឋាភិបាល​ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​យ៉ាង ដូច្នេះ​ទៅវិញ​ប្រភពបានឱ្យ​ដឹងថានៅរាល់ពេលដឹកឥវ៉ាន់ ចេញចូលម្តងៗត្រូវបង់លុយឱ្យ​ទៅ ។

លោកអ៊ុយ វ៉ិត​ប្រធាន​ការិយាល័យគយនៅច្រករួចហើយ ទើបបានយកឥវ៉ាន់ទៅដាក់លើរថយន្តបានចេញចូលតាមធម្មតា ចំណែកឯកុងត្រូលជជុះរបស់មន្ត្រីគយដែលជាកូនចៅរបស់លោក អ៊ុយ វ៉ិត នៅចំណុចភូមិឃុំខាងលើវិញ គឺមានមន្ត្រី គយពី3​ទៅ4​នាក់ស្ទាក់ចាំកាក់ឡាន រទេះប្រជាពលរដ្ឋឱ្យ​ចូលបង់លុយតាមផ្លូវទៀត ហើយបើមិនចូលបង់ឱ្យ​កុងត្រូលជជុះនោះទេ ច្បាស់ជាគយគំរាមចាប់យកទៅកន្លែងហើយ ក្នុងឡាននីមួយៗត្រូវបង់ប្រាក់ចាប់ពី 2​0.​0000​រៀលទៅ​50.0000​រៀល បើប្រជាពលរដ្ឋណា មិនបានបង់លុយឱ្យ​មន្ត្រីគយទាំងនោះទេ​គឺក្រុម គយចោទប្រកាន់ពួកគាត់ដូចជាឥវ៉ាន់ បន្លែ ផ្លែឈើទាំងអស់ហ្នឹង សុទ្ធតែអត់មានពន្ធ ត្រូវ តែ បង់លុយឱ្យ​ទើបបានឱ្យ​ឡានទៅហើយប្រជាពលរដ្ឋខ្លះទៀត បានតវ៉ាថាគាត់បាន បង់ លុយឱ្យ​ការិយាល័យគយនៅច្រករួច​ហើយ ហេតុម្តេចបានជាមកកាក់តាមផ្លូវទៀត ទោះបី ជាគាត់ពុំមានលុយបង់ឱ្យក៏​ក្រុមគយមិនព្រមឱ្យ​ដឹកទំនិញចេញចូលបានឡើយ។

មជ្ឈដ្ឋានប្រជាពលរដ្ឋ​បានរិះគន់ទៅលើលោកអ៊ុយ វ៉ិត​ ថាជាមេជំរិតទារលុយ​គ្មា​នញញើតអ្វីទាំង​អស់​ដែលគេដាក់ការសង្ស័យថា​លោកឈុន សុភមង្គល​ ប្រធានសាខាគយនិងរដ្ឋាករ​ខេត្តបាត់ដំបង​គឺជាអ្នកបើកភ្លើងខៀវ​និងជាខ្នងបង្អែក​ដ៏រឹងមាំ​ដើម្បីទទួលចំណែក​ពីការប្រព្រឹត្តអំពើពុករលួយ​បិទភ្នែកបិទច្រមុះលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា​ទើបមិនមានចំណាត់ការ​ទៅលើ​លោកអ៊ុយ វ៉ិត បែបនេះ​? ប៉ុន្តែ​ប្រហែលជាទំនងដឹងថា​សម្តេចតេជាហ៊ុន សែន បានបញ្ជាឱ្យលោកឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំ​ពើពុករលួយ​ចុះធ្វើការស៊ើបអង្កេត   ​ឱ្យបានស៊ីជម្រៅ​និងមានប្រសិទ្ធភាព​បំផុតផងនោះ​ច្បាស់ជាលោកឈុន សុភមង្គល​ខ្លាចវ័នកជាមួយ​លោកអ៊ុយ វ៉ិត​ក៏​អាចលួចដោះដៃចេញ​ក៏ថាបាន​ បើអញ្ចឹងហើយ​ធ្វើឱ្យលោកអ៊ុយ វ៉ិតកាន់តែទទួលរងនូវទម្ងន់ថ្មបាត់​នៃការប្រព្រឹត្តអំពើពុករលួយតែម្នាក់ឯង​ពាក់ព័ន្ធនឹង  ។

សកម្មភាព​របស់មន្ត្រីគយ​នៅច្រកភ្នំដី​ មានភាពមិនប្រក្រតី​ដែលបានធ្វើឱ្យ​ប្រជាពលរដ្ឋកាន់តែក្តៅក្រហាយ​និងហួសចិត្ត​ ដែលរឹតតែអស្ចារ្យទៀតនោះ ត្រូវបានគេ​ទំលាយ​ឱ្យដឹងថា​សូម្បីតែជីមួយការ៉ុងយកទៅចំការក៏បង់លុយ​ឱ្យ​ការិយាល័យគយក្នុងមួយការ៉ុង 20​បាត (ប្រាក់ថៃ) ទើបបានគយឱ្យ​ទៅ ហើយពេលទៅដល់កន្លែងកុងត្រូលជជុះ ត្រវបានគយជជុះ ទារលុយបន្ថែមទៀត ដូច្នេះ​ទម្ងន់ថ្មបាក់ធ្លាក់មកលើលោកអ៊ុយ វ៉ិត ប្រព្រឹត្តអំពើពុករលួយ​កាន់តែធ្ងន់ធ្ងរទៅ​ហើយ​ សង្ឃឹមថា​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​បានជ្រា​ប

ច្បាស់ពីមន្ត្រី​ក្នុងស្ថាបនរដ្ឋ​ ដែលយកអំណាចតួនាទីទៅធ្វើបាបរាស្ត្រ​បំពេញផលប្រយោជន៍​ផ្ទាល់ខ្លួន​តាម​រយ:ការប្រព្រឹត្ត​អំពើពុករលួយ​ហើយប្រជាពលរដ្ឋដែលគាំទ្រ​សម្តេច​ស្ទើរ​តែមួយ​រយភាគរយ​បានស្នើសុំឱ្យសម្តេចចាត់វិធានការ​ក្តៅ​ទៅមន្ត្រីខិលខួចដូចជាលោកអ៊ុយ វ៉ិត នេះជាដើម​ដែលកំ​ពុងប្រព្រឹត្តអំពើពុករលួយ​​ ដើម្បីកុំឱ្យជះឥទ្ធិពលអាក្រក់​ដល់សង្គមតទៅទៀត​៕​

ពាក់ព័ន្ធការលើកឡើងខាងលើនេះ អង្គភាព TNN យើងមិនអាចសុំ ការបកស្រាយ បំភ្លឺ ពី លោក អ៊ុយ វិត បាន ទេនៅពេលនេះ អង្គភាពយើងខ្ញុំនឹងព្យាយាម បន្តពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ