ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅ តុលាការ

1 ខែ មុន 231 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១៤ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយា ល័យធ្វើការស្រាវជ្រាវ
ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភោជនីយដ្ឋាន ចេកមាស ផ្លូវលំ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប ស្ពាយ ពណ៌ ខ្មៅ ) ចំណុចមុខច្រកចូលផ្ញើរម៉ូតូរថយន្តក្រោមដី ផ្លូវលេខ ២៧៤(ផ្លូវព្រះសីហនុ) ភូមិទី៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ០៥ និង ០០ នាទី ។
ជនសង្ស័យ ឈ្មោះ ម៉ៅ ចន័្ទដារ៉ា ហៅ តុ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ផ្ទះលេខ ២០C ផ្លូវជាតិលេខ ៥ ភូមិ បឹងឈូក សង្កាត់ ឫស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ