ព្រឹតិ្តការណ៍ថ្មីៗ

ចូលម៉ាស្សា ក្រុមកញ្ញាដៃស្អិត លួចលុយអស់២២០ដុល្លារ ដាក់ឲ្យវិញ លុយសែន

5 ខែ មុន 206 តូ សុផល

ភ្នំពេញ ៖ បុរស២នាក់ទើបតែមកពីកម្ពុជា
ក្រោម ស្នាក់នៅជាមួយបងប្អូន មិនសូវដឹងរឿងរ៉ាវ ក្រុមស្រ្តីដៃស្អិត ពេលដែលភ្ញៀវចូលម៉ាស្សា ជារឿយៗ លួចលុយញយដង ហើយនៅវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បុរស២នាក់ខាងលើ ចូលផ្ទះម៉ាស្សា តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ចេញមកវិញបាត់អស់លុយ២២០ដុល្លា តែសំណាងល្អ ត្រូវបានក្រុមស្រ្តីដៃស្អិត បន្លំដាក់ឲ្យវិញលុយសែនខ្មោច៣សន្លឹក ស្មើដើមវិញ ។ ជនរងគ្រោះឈ្មោះ ចាវ ថៃ ភេទប្រុស អាយុ៣០ឆ្នាំ ទើបតែមកលេងបងប្អូន ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ មានទីលំនៅ កម្ពុជាក្រោម ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលមិនស្រួលខ្លួន ២នាក់បងប្អូនជិះម៉ូតូឌុបគ្នាមក ចូលផ្ទះកោស ជប់ ម៉ាស្សាខាងលើ លុះរួចហើយ មិនបានចាប់អារម្មណ៍ ជិះម៉ូតូដល់ផ្សារស្ទឹងមានជ័យ ដើម្បីដូរលុយ ស្រាប់តែ ឃើញលុយខ្លួន ជាក្រដាសសែនខ្មោចទៅវិញ ៣សន្លឹក បាត់លុយមែនទែនអស់២២០ដុល្លា ទើបជិះទៅប្តឹងប៉ូលីសប្រចាំគោលដៅ ស្តុបណតប្រីដ ឲ្យជួយអន្តរាគមន៍ នាំជនរងគ្រោះទៅសាកសួរ ដល់ផ្ទះកោសជប់ ត្រូវបានថៅកែ ម្ចាស់ផ្ទះ យល់ស្រប ដោយប្រាប់ថាមិនចាំបាច់ប្តឹងទេ ចាំប្រគល់លុយឲ្យវិញ តែឲ្យត្រឹម២០០ដុល្លា ។

ជនរងគ្រោះ យល់ព្រម ទទួលយកលុយសំណង២០០ដុល្លា ជាការបញ្ចប់រឿង ថ្ងៃក្រោយកុំចេះតែហ៊ាន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!